Credits
AUSFÜHRENDE KÜNSTLER:INNEN
ខាន់ ជេមស៌
Künstler:in
KOMPOSITION UND LIEDTEXT
ផាត រក្សា
Komponist:in
យាំង បូរិន្ទ
Songwriter:in
Songteksten
I.ល្អអើយសែនល្អ នាងណ៎នាងកូនលោកអ៊ំណា?
កូនមនុស្សឬកូនទេវតា តែបងយល់ឃើញថាអូនប្រសាម៉ាក់បង ដំណើរសមសួនរាងរូវមួយតួខ្លួន
ល្អហួសតែម្តង ចរិតឫកពារាបសា Call សួរទេវតាលោកប្រាប់ថាគូគ្រង
II.អូនទៅណាមាសស្នេហ៍អាចទេបងសូមជូនទៅ ណាមួយបងចង់ស្គាល់ផ្លូវផ្ទះពៅនៅម្តុំណាផង ណាមួយបងចង់ជម្រាបសួរអនាគតម៉ាក់ប៉ាក្មេករបស់បង
III.នែ!ក្រមុំអឹមអៀននាងអើយគួរឱ្យក្នាញ់
បើបងសុំស្រឡាញ់នាងអើយបងសុំផ្លូវចូលស្តី
មិនឱ្យអូនរោករាកដូចរឿងកូនប្រសាស្រី
ថ្នមថែមួយចប់កុំបារម្ភអីមិនឱ្យយំដូចកង្រីទេពៅ
Rap.ចង់ស្ទុះទៅក្រសោបឱបអូនឥឡូវ
មិនចង់ឃ្លាតអូនទេមិនចង់ឱ្យអូនទៅ
ចង់ឱ្យគ្រប់ពេលមានវត្តមានបងនៅ
ចង់ធ្វើសមាជិកគ្រួសារមិនចង់ធ្វើអ្នកក្រៅ
ឱ!ណាក្រមុំអឹមអៀនធ្វើឱ្យបងញៀនមើល
ភាន់ភាំងអស់ហើយបេះដូងក៏សេសឺ
ឃ្លាតកាយឆ្ងាយអូនបេះដូងបងError
លោតcheckគ្រប់កន្លែងសព្វសារពើ
*អូនទៅណាមាសស្នេហ៍អាចទេបងសូមជូនទៅ ណាមួយបងចង់ស្គាល់ផ្លូវផ្ទះពៅនៅម្តុំណាផង ណាមួយបងចង់ជម្រាបសួរអនាគតម៉ាក់ប៉ាក្មេករបស់បង
*នែ!ក្រមុំអឹមអៀននាងអើយគួរឱ្យក្នាញ់
បើបងសុំស្រឡាញ់នាងអើយបងសុំផ្លូវចូលស្តី
មិនឱ្យអូនរោករាកដូចរឿងកូនប្រសាស្រី
ថ្នមថែមួយចប់កុំបារម្ភអីមិនឱ្យយំដូចកង្រីទេពៅ
Written by: ផាត រក្សា, យាំង បូរិន្ទ