Songteksten

(ប)ខំកក់តាំងពីឆ្នាំទៅមិនស្មានឥឡូវត្រូវស្រឡះដៃធេង លុយសន្សំជិតគ្រប់ហើយស្រាប់តែអ្នកក្រោយមកក្រឡុកហាងឆេង គ្រាន់តែLateបន្តិចសោះបែរជាបោះធៀបការជាមួយកំលោះផ្សេង ខំរកលុយឡើងវង្វេងមិនគួរអូនឯងធ្វើស៊ីផ្លូវចិត្ត
(ស)ត្រេតត្រតខ្លួនឯងសោះហ្នឹងមានសិទ្ធិអីខឹងតវ៉ានឹងខ្ញុំ មកពីបងឯងច្រិមច្រុមកុំមកនិយាយឱ្យគេអាណិតទុកពេលឱ្យច្រើនឆ្នាំដែរ អូសក្រឡាហូរហែអ្នកណាទុកចិត្ត សង្ស័យចាំមួយជីវិត មិនដឹងការពិតច្បាស់លាស់ឬអត់?
(ប)អូយ…អូនលេងបងបាត់ សុខៗស្ងាត់ៗ
ស្រាប់តែអូនលោតឆត្រនិយាយមែនបងស្បថ
(ស)មកពីបងឯងទេខ្ញុំខំចាំដែរច្រើនឆ្នាំឡើងហត់
ឮតែអ៊ុយឡត់ៗ បើមិនប្រាកដឱ្យអត់ស្រឡះទៅ
(ស)មិនមើលឈ្មោះលើធៀបការតើឈ្មោះអ្នកណាឈ្មោះខ្ញុំឬគេ?
(ប)អូ មិនមែនឈ្មោះអូន​​​​​​ទេអូនឯងពូកែPrankដែរឥឡូវ
(ស)ឱ្យតែធ្វើឫកលែៗប្រយ័ត្នតែក្លាយជាការពិតទៅ
(ប)ឆ្នាំហ្នឹងមែនទែនហើយពៅ បងប្រាប់ម៉ែឪឱ្យចែចូវហើយ
Written by: រាជ ប្រាថ្នា, សុខ សុធារ័ត្ន
instagramSharePathic_arrow_out