Songteksten

I.រាំវង់ឆ្នាំនេះផ្សងរកគូ រកចន្ថាចន្ធូមិនឃើញសោះឡើយ ហេតុអ្វីគូព្រេងពិបាករកម្ល៉េះលោកអើយ
ខ្ញុំចង់កើត depressអ្នកណាជួយផ្តល់ចម្លើយ
II.ឈឺចិត្តណាស់លោកអើយព្រោះតែស្នេហា
ឆ្នាំនេះខ្ញុំចង់បានសង្សារមួយទុកប្រលែងលេងបំពេរគេងកើយក្បែរកាយា ខ្លួននៅទំនេរដូចរងាពេលក្រឡេកឃើញគេការ អូយវេទនា អូយវេទនាដូចអត់ចង់រស់លើលោកា
III.តែឆ្នាំនេះត្រូវតែរកមួយឱ្យបាន ទោះបីត្រូវជិះទូកឬមួយក៏ជិះចានលក់គោក្របី លក់ស្រែ លក់ដី មិនថ្វីទេបងអាចធ្វើបាន ឆ្នាំនេះចង់បានគូព្រេងពេលទៅលេងស្រុក សូមឱ្យជួបគូកុំខាន ខំប្រឹងធ្វើបុណ្យដាក់ទានសែនព្រេនឆ្នាំនេះសូមមានអ្នកក្បែរប្រាណ
*អើយ…ចុងបញ្ចប់ខ្ញុំនៅតែគេចមិនផុតពីពាក្យដែលសួរខ្លួនឯងថា
R.ឯណាទៅគូព្រេងខ្ញុំ? ឯណាទៅគូព្រេងខ្ញុំ?
មិនទាន់ក្រមុំឬមិនទាន់ធំសូមទានឆ្លើយ
ជាតិនេះមានកម្មឬមួយត្រូវចាំដល់ជាតិក្រោយ
ណ្ហើយ!ទៅចុះជាតិនេះវាសនាគេចារឱ្យ
ឱ្យនៅកំលោះក្រៀមក្រោះដេកយំឱបខ្នើយ
ឯណាទៅគូព្រេងខ្ញុំ? ឯណាទៅគូព្រេងខ្ញុំ?
Written by: ណុំ ចាន់រតនៈ
instagramSharePathic_arrow_out