Vergelijkbare songs
Credits
AUSFÜHRENDE KÜNSTLER:INNEN
ខាត់ សួស្តី
Künstler:in
KOMPOSITION UND LIEDTEXT
យួន សោភ័ណ្ឌ
Komponist:in
ង៉ូវ សូរិន
Songwriter:in
Songteksten
I.អូនឃើញបងឈរលឹបលកៀនវង់ ហេតុអ្វីឆោមយង់មិនព្រមចូលរាំ បទមិនត្រូវចិត្តឬក៏ខ្វះអ្នកនាំ ម្ដេចមិនចូលរាំ គេរាំពេញវង់ គេរាំពេញវង់ ឃើញទេបងអើៗៗអើយ
II.ចង់រាំអើយបទអីស្រដីមកចុះ អូនស្ម័គ្រដោយស្មោះកុំបារម្ភឡេីយ អាចកំដររាំគូនឹងត្រាណត្រើយ តែសុំអើយចម្លើយ បងចង់រាំបទអី? បងចង់រាំបទអី? ប្រាប់មកបងអើៗៗអើយ
R.បងចង់អើយរាំក្បាច់ឬក៏រាំវង់ សារ៉ាវ៉ាន់អើយតាលុង កន្រ្ទឹមអើយស្គរដៃ ឡាំលាវរាំចូកកំពឹស ម៉ាឌីហ៊្សុនបែបថ្មី ចង្វាក់អើយប្រពៃណី កេរពីដូនតា កេរពីដូនតា ឮទេបងអើៗៗអើយ
III.អូនអើយពូកែរាំអ្នកណាមិនល្បី ឱ្យតែចេញអើយបទថ្មីមិនរំលងម្ដងណា អាចរាំបានគ្រប់ទម្រង់តាមចិត្តបងប្រាថ្នា ចាប់គូនឹងជីវាដឹងតែរាំផ្អេីលភូមិ រាំឱ្យផ្អើលភូមិម្តង តស់!រាំបងអើៗៗអើយ
Written by: ង៉ូវ សូរិន, យួន សោភ័ណ្ឌ