Songteksten

អូយ ឈឺចិត្តឥឡូវឡើងដល់ប៉ែតចង់តែចុះកាសែតរៀបរាប់ស្នេហា ស្រឡាញ់គ្នាអួតមិនគិតខ្មៅសពេលដែលឃើញគេល្អបងក៏ប្រែសាវាត្រឹមម៉ូតូក៏បងថាជិះបានមិនបាច់មានដល់ឡានឱ្យតែស្មោះស្នេហា ស្តាប់ទៅដូចជាទំនងដែរ ដាក់ចិត្តខកស្នេហ៍បានត្រឹមតែឈឺផ្សា
ឡើងភ្នំខ្ញុំនេះមិនចេះហត់តែឥឡូវមកហត់ស្មោះគេតែម្ខាង ធ្វើម៉េចអូននេះរខេករខាកមែនហើយអូនកាកដូចកាកអំពៅសាង ប្រៀបគេអូននេះគ្មានមួយផែអ្នកក្រោយគេថៅកែគេមានអ្វីគ្រប់យ៉ាង បងដឹកគេជិះឡានខ្លាញ់គោToxic ជិះម៉ូតូសុីញ៉ូអែបកៀនម្ខាង កោតតែបងធ្វើបាន
ពាក្យសម្តីបងនិយាយអូនឱ្យដប់លើដប់ ប្តូរពីការស្រឡាញ់បងប្រែមកជាស្អប់ទ្រឹស្តីបងពូកែធ្វើឱ្យខួរអូនឡប់បងជាអ្នកផ្តើមបងក៏ជាអ្នកបញ្ចប់ ស្គាល់បងដំបូងស្នេហាអូនសែនរំភើប មិនបាច់មានផ្ទះថ្ម ឬក៏មានឡានទំនើបចុងក្រោយបងទៅបាត់
you slap my hart to hurt Finally អូនទើបតែដឹងនេះគឺunlucky love
បងអើយ បងអើយ ជូនពរឱ្យបងនឹងគេនោះបានសុខ គេស្មោះអូនមានតែជួយអរប្រយ័ត្នតែគេលែងល្អវីវរអំពល់ទុក្ខ អូនសង្ឃឹមថាមិនអីទេសង្ឃឹមមាសមេបានរស់សោយសុខ
ឡើងភ្នំខ្ញុំនេះមិនចេះហត់តែឥឡូវមកហត់ស្មោះគេតែម្ខាងធ្វើម៉េចអូននេះរខេករខាក មែនហើយអូនកាកដូចកាកអំពៅសាង ប្រៀបគេអូននេះគ្មានមួយផែអ្នកក្រោយគេថៅកែមានអ្វីគ្រប់យ៉ាងបងដឹកគេជិះឡានខ្លាញ់គោToxic ជិះម៉ូតូសុីញ៉ូអែបកៀនម្ខាង កោតតែបងធ្វើបាន
ចាញ់បោកជីវិតគិតទៅដូចជាមិនសមជឿពាក្យសម្តីគេដូចត្រូវមន្តអាគមងប់ងល់ង៉េមង៉ាមដូចគេដាក់ថ្នាំសន្តំជួបស្នេហ៍លេងៗលំៗបន្លំៗមាត់ផ្សេងចិត្តផ្សឹងពិបាកថ្លឹងចិត្តថ្លៃ ខ្មៅសបងមិនគិតឱ្យតែចិត្តភក្តីឈ្លោះបានហាមបែកសុទ្ធតែពាក្យអូននិយាយណ្ហើយចប់ក៏ចប់ចុះតាមតែចិត្តបងទៅទ្រនំអូនតូចទាបបងមិនអាចស្នាក់នៅ No cash no car បងថាសុំចែកផ្លូវ
បងអើយ បងអើយ ជូនពរឱ្យបងនឹងគេនោះបានសុខ គេស្មោះអូនមានតែជួយអរប្រយ័ត្នតែគេលែងល្អវីវរអំពល់ទុក្ខ អូនសង្ឃឹមថាមិនអីទេសង្ឃឹមមាសមេបានរស់សោយសុខ
Written by: ផាត រក្សា, យាំង បូរិន្ទ, សេង តារា
instagramSharePathic_arrow_out