Songteksten

១ កាលនៅសិក្សារ សន្យារៀបនឹងបង តែសម្បថនួនល្អង វាសុទ្ធតែគ្មានប្រយោជន៍ ស្បថនៅមុខគោ បំផ្លាញបេះដូងឲ្យខ្លោច ដួងចិត្តរលាយអាសោច ខ្មោចស្លាប់គ្មានថ្ងៃធុមក្លិន
២ កាលឪនៅរស់ គាត់រៀបរាប់ប្រាប់អាចារ្យ ដឹងដល់អ្នកផ្លូវចៅមហា រៀបការមិនមែនសុបិន តែពេលពេលយើងធំ វាដូចជាសៀកលេងស្ពិន អ្នកថ្មីចូលមកវាក់វិន ហោចហិនខ្ទេចអស់សន្យា
៣ ឪស្លាប់ធ្វើឲ្យបងស្រក់ទឹកភ្នែក ក្នុងទ្រូងបងស្ទើរធ្លាយបែក បាត់បង់បង្គោលគ្រួសារ យំលើកទីពីរបងយំព្រោះតែស្នេហា អ្នកម៉ែដើរមកគោះស្មារនឹកឪមែនទើបកូនយំ។
លើនេះទឹកភ្នែកបងហូរព្រោះតែស្នេហា អ្នកម៉ែចូលមកគោះស្មា កុំយំអីមនុស្សអស់ធំ ។
៤ បានត្រឹមរៀបរាប់ ជូរចត់យំប្រាប់ខ្មោឪ ចាប់ពីថ្ងៃនេះតទៅ កូនឪដែលធ្លាប់ផ្សំផ្គុំ កូនកំលោះអ្នកថ្មីមិនមែនរូបខ្ញុំ ខ្មាសអស់អ្នកស្រុកអ្នកភូមិ ដែលគិតថាហៅភ្ញៀវការ។
Written by: Kuyly Kheng, ខាន់ ចូវយី
instagramSharePathic_arrow_out