Songteksten

ឈឺចិត្តអ្វីម្ល៉េះ ស្ទើរប្រេះឱរា
ព្រោះបងប្រែជាសាវា បំផ្លាញស្នេហាស្រីខំរង់ចាំ
ទុំមុនស្រគៀលភ្លេចបណ្តាំ ឥលូវប្រែជាប្រេះស្រាំ
ព្រេងក្លាយជាកម្ម សល់ពាក្យសែនស្តាយ
អនុស្សាវរីយ៍ ហាក់នៅថ្មីៗ
អូនស៊ូរត់តាមប្រុសថ្លៃ ស្នេហ៍ភ្ជាប់និស្ស័យគ្មានថ្ងៃឃ្លាតឆ្ងាយ
តែពេលនេះបងប្រែចិត្តណាយ ផ្ទៃមេឃបែរជាខ្វះផ្កាយ
ព្រោះតែឆោមឆាយ មិនយល់ចិត្តអូន
អូនយំអូនស្តាយ សែនឈឺចិត្ត
ស្តាយស្នេហ៍វរមិត្រ ដក់ជាប់ដួងចិត្តប្រែរលាយសូន្យ
ភ្លើតភ្លើនឫស្យា យកតណ្ហាធ្វើជាក្បូន
ឆ្អែតចិត្តនឹងបងអើយ
ប្រុសចិត្តសាវា ប្រហារស្នេហ៍ស្មោះ
បេះដូងអូនប្រែក្រៀមក្រោះ បងគ្មានស្រណោះ
ដោះដៃកន្តើយ អូនជូតទឹកភ្នែកស្រែកលាហើយ
បងនៅឱ្យបានស្បើយ ជាតិនេះជាតិក្រោយអូនសូមស្មារលា
អូនយំអូនស្តាយ សែនឈឺចិត្ត
ស្តាយស្នេហ៍វរមិត្រ ដក់ជាប់ដួងចិត្តប្រែរលាយសូន្យ
ភ្លើតភ្លើនឫស្យា យកតណ្ហាធ្វើជាក្បូន
ឆ្អែតចិត្តនឹងបងអើយ
ប្រុសចិត្តសាវា ប្រហារស្នេហ៍ស្មោះ
បេះដូងអូនប្រែក្រៀមក្រោះ បងគ្មានស្រណោះ
ដោះដៃកន្តើយ អូនជូតទឹកភ្នែកស្រែកលាហើយ
បងនៅឱ្យបានស្បើយ ជាតិនេះជាតិក្រោយអូនសូមស្មារលា
Written by: សុខ ស្រីនាង
instagramSharePathic_arrow_out