Songteksten

I.ទ្រូងធ្លាប់កក់ក្ដៅ ឥឡូវប្រែរងា បេះដូងទាមទារសួររកគ្នារាល់ថ្ងៃ ទំនាក់ទំនងក្លាយជាអ្នកដទៃ មិនអាចកាន់ដៃទៅមុខបន្ត
II.អារម្មណ៍ចាស់ៗតោងជាប់មិនទៅណា តាំងពីស្នេហាពួកយើងអស់ល្អ ឆ្នាំមុនរីករាយ ឆ្នាំនេះអួលដើមក ជុំវិញអ៊ូអរប៉ុន្តែតែចិត្តបងចំបែង
R.ឆ្លងឆ្នាំបែកគ្នាគឺជាវេលាសោកសៅ ធ្លាប់ដើររួមផ្លូវតែឥឡូវដើរផ្លូវផ្សេង ម្នាក់ទៅខាងស្ដាំ ម្នាក់ទៀតទៅខាងឆ្វេង មិនអាចដោះលែងឱ្យបេះដូងជួបគ្នាវិញ
R1.ឆ្លងឆ្នាំត្រឹមតែជាថ្ងៃធម្មតាសម្រាប់ខ្ញុំ នឹកអូនបងយំប្រឹងលួងអារម្មណ៍ទោរម្នេញ ក្ដីសុខជ្រុះបាត់ ត្រឹមថ្ងៃអូនចាកចេញ អាចទេវិលវិញក្បែរបងដូចដើម
Written by: ឃ្លាំង កុម្ភៈ, សេង តារា
instagramSharePathic_arrow_out