Songteksten

I.ស្ដាយចិត្តដែលស្រឡាញ់ ស្ដាយចិត្តដែលជឿជាក់ មិនស្មានថាបងលាក់ កុហក់អូនរហូត បោកប្រាស់ក្ដីស្រឡាញ់ បងអាចធ្វើទៅរួច មានកំណួចខូចលួចមានស្រី
II.បើមិនច្បាស់? ប្រឹងធ្វើអ្វី? លួចមានថ្មីមិនគិតស្ដាយក្រោយ កំហុសនេះធ្វើម្ដេចអាចលើកលែងឱ្យ ខ្ទេចអស់ហើយទោះចង់បងក្រោយក៏ពិបាក
R.ឱ្យឱកាសយ៉ាងម៉េច? បើខុសៗម្លឹងៗ ហើយកំហឹងនៅខឹងឆាបឆេះឈួល ចុះកាលពេលមានអូនម្ដេចបងប្រែប្រួល? ណែនអួលទឹកភ្នែកគ្មានអ្នកដឹង ចង់ឱ្យបងទទួលរឿងគេក្បត់ដូចគ្នា ថាតើវាឈឺចាប់ខ្លាំងប៉ុនណា? ខំស្រឡាញ់បងអស់ពីចិន្ដា តើឱ្យឱកាសបែបណា? ខ្លាចតែបងមិនកែខ្លួន
III.តើបងដឹងដែរទេ? មនុស្សស្រីមិនងាយស្រឡាញ់ តែបើដាក់ចិត្តហើយ គឺស្មោះស្នេហ៍តែម្នាក់ មើលថ្នមថែអស់ពីចិត្ត គ្រប់យ៉ាងមិនឱ្យអន់អាក់ សុខចិត្តលំបាកអត់ខ្លួនឯងក៏បាន
IV.អូននៅឈឺអូននៅខឹង នឹកឡើងរឿងបងធ្វើគ្រប់យ៉ាង ចិត្តខឹងចិត្តស្អប់លាយចិត្តស្រឡាញ់ផង រឿងកន្លងល្អផងអាក្រក់ផងក៏មាន
*ឱ្យឱកាសយ៉ាងម៉េច? បើខុសៗម្លឹងៗ ហើយកំហឹងនៅខឹងឆាបឆេះឈួល ចុះកាលពេលមានអូនម្ដេចបងប្រែប្រួល? ណែនអួលទឹកភ្នែកគ្មានអ្នកដឹង ចង់ឱ្យបងទទួលរឿងគេក្បត់ដូចគ្នា ថាតើវាឈឺចាប់ខ្លាំងប៉ុនណា? ខំស្រឡាញ់បងអស់ពីចិន្ដា តើឱ្យឱកាសបែបណា? (ខ្លាចតែបងមិនកែខ្លួន)
Written by: ឡេជេន គ្រូតា
instagramSharePathic_arrow_out