Topsongs van Huoy Meas
Credits
AUSFÜHRENDE KÜNSTLER:INNEN
Huoy Meas
Künstler:in
KOMPOSITION UND LIEDTEXT
Sinn Sisamouth
Texte
PRODUKTION UND TECHNIK
The CVMA Inc
Produzent:in
Songteksten
អូនគេងញញឹម នឹងជីវិតថ្មី
គឺជាជោគជ័យ ប្រណីដល់ខ្ញុំ
បានបងផ្ដេកផ្ដិត ស្និទ្ធលើបន្ទំ
ឱម្ចាស់ចិត្តខ្ញុំ កុំបំភ្លេចស្រី
សូរភ្លៀងសូរផ្គរ បន្ទរគ្រាំគ្រេង
ថ្នមចិត្តឱ្យគេង កណ្ដាលរាត្រី
អូនផុតកង្វល់ នៅក្នុងលោកិយ
ក្ដាប់យកស្នេហ៍ថ្មី ទុកក្នុងឱរា
ជឿចិត្តអូនចុះណាបង
អូនគ្មានបំណងក្បត់ចិន្ដា
កុំបីប្រុសថ្លៃ មានចិត្តសង្កា
អូនស្នេហាហ៊ឺម!តែប្រុសបង ហ៊ឺម!បងមួយទេ
ទោះមេឃរលំ ព្រៃភ្នំវិនាស
ចិត្តអូនមិនផ្លាស់ ក្រឡាស់គេចកែ
រស់ទាំងសង្ឃឹម នៅក្រោមម្លប់ស្នេហ៍
នេះជាបុព្វេ នៃយើងទាំងពីរ
ទោះមេឃរលំ ព្រៃភ្នំវិនាស
ចិត្តអូនមិនផ្លាស់ ក្រឡាស់គេចកែ
រស់ទាំងសង្ឃឹម នៅក្រោមម្លប់ស្នេហ៍
នេះជាបុព្វេ នៃយើងទាំងពីរ
Written by: Sinn Sisamouth