Songteksten

I-ផ្គរលាន់អើយ!គ្រឹមៗៗ គ្រហឹមហៅភ្លៀង
មេឃខ្មៅងងឹត បេះដូងភ័យភិត ចិត្តនឹកដល់នាង
សន្យាណាត់ជួប សង្សារសំណព្វ យប់នេះមិនល្អៀង
អង្វរទេវតា បន់អស់អ្នកតា សុំមេឃកុំភ្លៀង
ក្រោយបានជួបនាង... កូនចៅសុំសែនមាន់ពីរ។
II-មេឃធ្លាក់ភ្លៀងខ្លាំងៗ ទឹកឡើងហៀរទ
លិចស្រែលិចអូរ លិចជើងសរសរ ជណ្ដើរកាំពីរ
ភ្លៀងខ្លាំងដាច់ផ្លូវ ធ្វើម្ដេចបានទៅ ជួបពៅឆវី
ភ្លៀងមិនព្រមរាំង ដាច់ដីផ្ទាំងៗ គោអត់ស្មៅសុី
ទ្រូងបងទក់ទី... បារម្ភនារីអូនចាំផ្លូវបង។
III-ភ្លៀងមិនប្រណី ប្រាំយប់ប្រាំថ្ងៃ លិចដីភូមិផង
មានតែជិះទូក ស្កាត់រកពន្លក ព្រលឹងស្នេហ៍ស្នង
កុំខឹងបងណា អស់ឱ!សង្សារ ទាវតូចទងវង
ខកខានប្រាំថ្ងៃ អរគុណពិសី នៅតែចាំបង
ទឹកគោកវិញនួនល្អង... បងឲ្យពុកម៉ែចូលចែចូវ៕
Written by: Ngov Sorin, ខាន់ ចូវយី
instagramSharePathic_arrow_out