Topsongs van វណ្ណា ស័ក្តិ
Credits
AUSFÜHRENDE KÜNSTLER:INNEN
វណ្ណា ស័ក្តិ
Künstler:in
KOMPOSITION UND LIEDTEXT
ខាន់ ចូវយី
Komponist:in
សុរិន្ទ ខ្នងភ្នំ
Songwriter:in
Songteksten
I-បងជិះៗ ឱ!ក្របី
កាត់វាលស្រែបី ឃើញស្រីដកស្រងែ
តើក្នុងស្រូវអូន មានកក់ដកទេ?
សុំដកផ្ញើម៉ែ ធ្វើខ្សែឱ!ចងនំ សម្រាប់ថ្ងៃភ្ជុំ។
II-បានដកកក់ក្បែរ បងជាប់ស្នេហ៍ស្រី
ឈ្លើងទាមអូនភ័យ ស្រីហក់ឱបបងយំ
និស្ស័យបានចារ ផ្កាបានជួបឃ្មុំ
អូនពេញក្រមុំ សមបងកំលោះសង្ហា ផ្ទុះបុងស្នេហា។
R-ភ្ញាក់ព្រើតបើកភ្នែក មុខម៉ែខ្ញុំសោះ
អ្វីៗទាំងអស់ សុបិនទេណា
ខកចិត្តខំអរ ថាបានសង្សារ
ម៉ែជេរម៉ែថា ក្របីដាច់សុីស្រូវ ដាច់ភាគអស់ទៅ។
III-ថ្ងៃបាក់រសៀល មកពីឃ្វាលក្របី
ឆុតណាស់ជួបស្រី ថ្លៃអូនដើរតាមផ្លូវ
បងដើរហួសផ្ទះ ចង់ស្គាល់ផ្ទះពៅ
ផុតភ្ជុំឲ្យឪ(ចូលស្ដីដណ្ដឹងអូន)2ដង ។
-និពន្ធទំនុកច្រៀង & មេឡូឌី Ngov Sorin (សុរិន្ទ ខ្នងភ្នំ)
-ច្រៀងដោយ ( ប្រុស)
-និពន្ធបទភ្លេងដោយ (....)
Written by: ខាន់ ចូវយី, សុរិន្ទ ខ្នងភ្នំ