Songteksten
(ប) ឃើញនៅក្រមុំយូរហើយតើថ្ងៃណាឡើយបើកចិត្តយកប្តី សួរត្រង់ខ្មាសគេដែរអី គ្មានអ្នកកាន់ដៃទៅវត្តថ្ងៃភ្ជុំ (2ដង)
(ស) ឆ្ងល់ដែរជារឿងខ្ញុំសោះកោតចេះតែមកសួរនាំចំៗ ធ្វើខ្លួនឯងដូចមេឃុំមកជំរឿនខ្ញុំក្នុងវត្តក្នុងវ៉ា (2ដង)
(ប) មុខនឹងសមតែអត់ប្តី ព្រោះឮគេល្បីកាចដូចមេខ្លា តើប្រុសហ៊ានណារៀបការ បើដូចទិញខ្លាដាក់នៅលើផ្ទះ (2ដង)
(ស) និយាយឱ្យបានស្រួលបួល ក្រែងលខឹងឆួលខ្ញុំហក់ទៅទះ មុខខ្មៅដូចគូទឆ្នាំងខ្ទះ កោតតែហ៊ានណាស់ឡកលើយខ្ញុំផង (2ដង)
(ប) ក្រមុំចាស់ដូចចែកាចណាស់ ប្រុសណាហ៊ានប៉ះរលាកតែម្តង
(ស្រី) មិនអង្វរឱ្យមកប៉ះផង ចៀសផ្លូវទៅបងតិចទះផ្កាប់មុខ(2ដង)
Written by: យ៉ង់ ចន្ទនីតា, សុខ សុធារ័ត្ន