Songteksten

-យល់គ្រប់យ៉ាងស្នេហ៍គេតែម្ខាងគឺខ្ញុំ គេសើចខ្ញុំយំ គេបង្ខំចិត្តស្រឡាញ់ ទោះកាយនៅក្បែរ តែចិត្តគេចង់ចាកចេញ ឯខ្ញុំវិញស្រឡាញ់គេស្ទើរតែឆ្កួត
II-ធ្វើគធ្វើថ្លង់ព្រោះតែមិនចង់បែកគ្នា សម្របតាមគេទាំងថ្ពាល់ហូរទឹកភ្នែកមិនស្ងួត ខ្ញុំប្រឹងចាប់គេប្រឹងលែងដៃខ្ញុំឱ្យតែរបូត បេះដូងខ្ញុំត្រូវគេត្រួតត្រាជាប់ឃុំ
III-តាមពិតគេមិនមែនចង់រស់នៅម្នាក់ឯងទេ
តាមពិតគេចង់រស់នៅដោយគ្មានខ្ញុំ ឆ្កួតខ្លួនឯងដែលសប្បាយ នឹងការយំ មិនអាណិតបេះដូងខ្លួនឯងឈឺទេ
IV-តាមពិតគេមិនចង់មានខ្ញុំតែខ្ញុំចង់មានគេ
ឡប់ខ្លួនឯងងប់ងុលយកគេជាធំ ពេលអស់ចិត្តគេដើរចេញ ខ្ញុំគឺអ្នកយំ របួសធ្ងន់ព្រោះស្រឡាញ់គេតែឯង
(ឈឺតែឯង យំតែឯង ដោះលែងគេ )
Written by: ខាន់ ចូវយី, យាំង បូរិន្ទ
instagramSharePathic_arrow_out