Topsongs van ជិន វឌ្ឍនា
Credits
AUSFÜHRENDE KÜNSTLER:INNEN
ជិន វឌ្ឍនា
Künstler:in
KOMPOSITION UND LIEDTEXT
Mai Vathana
Songwriter:in
Songteksten
I- ឱ! បាក់រទេះ ភ្លើងឆេះ ព្រៃធ្លាប់យកឃ្មុំ
សាយណ្ហឯកភ្នំ ចាបយំ ទំសម្បុកធ្យូង
អណ្តើកក្រាំងដី ក្សិណក្ស័យ ឆេះស្លាប់ក្នុងរូង
បេះដូងក្នុងទ្រូង លោតទូង អង្រួនទឹកភ្នែក ។
II-ស្រណោះរាំងបឹង រស់ប្រឹង ដង្ហោយសង្គ្រោះ
បងឈរនឹកឈ្មោះ ជំនួស អារម្មណ៍សង្វេគ
សំឡេងស្វាខ្មៅ ដិតដៅ ទំនួញយំយែក
យុត្តិធម៌ក្រោមមេឃ ដួលដេក ចោលពាក្យអង្វរ ។
R-ស្រឡាញ់អូនណាស់ កម្មក្រាស់ សង្កត់វាសនា
សង្គ្រាមដុល្លារ ប្រហារ ដួងចិត្តស្មោះស
សត្វអស់ជម្រក ពន្លក(អឺយ) បងផ្លាស់របរ
រនាមផេះថ្ម អារក ចងដៃគូគាប់ ។
III-ដើមរាំងងាប់ឈរ ពិព័រណ៍ នៃការព្រាត់ប្រាស់
ដំបៅលែងសះ ឈឺណាស់ ខំសើចបន្លប់
ទំនួញព្រឹក្សព្រៃ សល់ន័យ ខ្មាសក្លិនទឹកអប់
ភូមិស្នេហ៍អភ័ព្វ ដណ្ដប់ ដោយផ្សែងមរណៈ ។
R-ស្រឡាញ់អូនណាស់ កម្មក្រាស់ សង្កត់វាសនា
សង្គ្រាមដុល្លារ ប្រហារ ដួងចិត្តស្មោះស
សត្វអស់ជម្រក ពន្លក(អឺយ) បងផ្លាស់របរ
រនាមផេះថ្ម អារក ចងដៃគូគាប់ ។
III-ដើមរាំងងាប់ឈរ ពិព័រណ៍ នៃការព្រាត់ប្រាស់
ដំបៅលែងសះ ឈឺណាស់ ខំសើចបន្លប់
ទំនួញព្រឹក្សព្រៃ សល់ន័យ ខ្មាសក្លិនទឹកអប់
ភូមិស្នេហ៍អភ័ព្វ ដណ្ដប់ ដោយផ្សែងមរណៈ ។
Written by: Mai Vathana