Topsongs van Pen Ran
Songteksten
យី! ប្រុសនេះមកពីណាអ៊ីចេះ
ម្តេចក៏ ហ៊ានម៉្លេះ?
ចូលមកទីសួន របស់ផងគេ
អញ្ជើញចេញទៅ
ប្រយ័ត្នក្រុងមារជាបិតា
ខ្ញុំមកទាន់ណា៎!
មាសអើយ អេ! មាសឆ្អិន អេ!អា! ក្លិនក្រអូប
គន់មើល អេ! ទៅរូប អេ!ហា! ល្អលើស អ្ហា!ស្រី
មាសអើយ អេ! មាសឆ្អិន អឺយ!អា! ក្លិនក្រអូប
គន់មើល អេ! ទៅរូប អឺយ!អា! ល្អលើស អ្ហា!ស្រី
បងសូម អេ! ផ្តេកផ្តិត អឺយ!អា! ស្និទ្ធមេត្រី
នែ៎! ប្រយ័ត្នក្ស័យ តិចមិន អឺ!ប្រាប់ អឺយ!
ទេ!ទេ! ចេញទៅ ណាអ្នកប្រុស
ប្រយ័ត្នមានទោស អឺ! ប្រុសចំណាប់ អឺយ!
ទេ!ទេ! ចេញទៅ ណាអ្នកប្រុស
ប្រយ័ត្នមានទោស អឺ! ប្រុសចំណាប់ អឺយ!
ជ្រាបដល់បិតា អឺ! នឹងមកចាប់ អឺអឺយ!
យកទៅសម្លាប់ អឺ! បង់សង្ខារ
ថ្លៃថ្លើម អេ! ឆ្នើមចិត្ត អឺយ!អា!
អាណិត អេ! ផង
នែ៎! អ្នកប្រុសបង អឺ! ឈប់វាចា
ថ្លៃថ្លើមឆ្នើមចិត្ត អឺយ!អា!
អាណិត អា! ផង
នែ៎!អ្នកប្រុសបង អឺ! ឈប់វាចា
រូបអូនជាកូន អឺ! ក្រុងអសុរា
បងជាមនុស្សា សិស្សឥ អឺ! សី
បងរៀន អឺ! ចេះចប់ អឺយ!អា! វិជ្ជាការ
ប្រុងវិល អឺ! សីមា ដើរកាត់ អា!ព្រៃ
បងរៀនចេះចប់ អឺយ!អា! វិជ្ជាការ
ប្រុងវិលសីមា ដើរកាត់ព្រៃ
ដល់មកយល់ភ័ក្ត្រ
វរល័ក្សណ៍ អឺ!ស្រី
ស៊ូសុខចិត្តក្ស័យ
នឹងថ្លៃ អឺយ!ហើយ
ឱ្យតែប្រាកដ អឺ!
ដូច វា អឺ! ចា
មែនណាកនិដ្ឋា
មិនក្បត់ អា! ស្រីឡើយ
ឱ្យតែប្រាកដ អឺ!
ដូច វា អឺ! ចា
មែនណា៎! កនិដ្ឋា
មិនក្បត់ស្រីឡើយ
តែខ្លាចបិតា ណារៀម អឺយ!
កុំភ័យ! ត្រាណត្រើយ
សុំទោស អឺ!ទៅ ឰយ៉ា!
យឹះ! ឰយ៉ា! យឹះ!
យី! ក្រុងមារបិតាអូន មកដល់ហើយបង
កុំភ័យអីអូន
យើងនាំគ្នាសូមទោសលោកទៅ
អូ! មិនបានទេ! បង
បីតាអូនកាចណាស់
ឰយ៉ា! យឹះ! យឹះ!
ឈប់សិន យក្សច្រៀងឱ្យស្តាប់
យី! អាចោរគេកាប់
លួចកូនក្រមុំអញ អ្ហា!
នែ៎! អាចោរ អេ! កំណាច អា!
កាចគ្មានគេកោត អេ!ហា!យឹះ! ហឹក ហឹក
អញកាត់ក្បាលដោត អេ!អា! តាំងសេមា
ឯងចិត្តធំម៉្លេះ យឹះ! នែ៎! អា មនុស្សា
ហ៊ានមកស្នេហា អេ!ហា!
កូនក្រមុំ អា! អញ យឹះ!យៀក
មេត្តាប្រណី ណាបិតា
យីះ! បិតា ហឹះ!ហឹះ!
យឹះ! មិនបានឡើយណា
កូនគួរឱ្យខ្នាញ់ អឺហា!
បើឯងចង់បានអា!
កូនអា!ក្រមុំអញ អា!
បើអញ ច្បាំងចាញ់
យកចុះ ឯ!ណា៎
ត្រូវតែសម្លាប់ អី!អា! សម្លាប់ អេ!យា!
គ្មាន អាណិត
កាប់ឱ្យដឹងចិត្ត អា! ក្រុងអាសូរា
កូនសូមអត់ទោស
ទៅណាបិតា ឰយ៉ា!
នែ៎! អាមនុស្សា អេ!អា! លួចកូនក្រមុំអញ
យឹះ! ឰយ៉ា! យឹះ! ឰយ៉ា!
មិនបានទេ! មិនបានទេ! មិនបានទេ! អេ!អា!
Written by: Various Artists