Topsongs van Pen Ran
Songteksten
សូមទោសអឺ! អស់លោកអ្នក មេត្តាកុំភ្ញាក់ កុំផ្អើលអី
សូមទោសអឺ! អស់លោកអ្នក មេត្តាកុំភ្ញាក់ កុំផ្អើលអី
នាមសព្ទអស់លោកប្រុសស្រីៗ ប្រណីយើងខ្ញុំម្តង
ថ្ងៃនេះល្ខោនខ្ញុំអឺ! សូមទោស
មេត្តាសណ្តោស កំហុសដោយចៃដន្យ
ថ្ងៃនេះល្ខោនខ្ញុំអឺ! សូមទោស
មេត្តាសណ្តោស កំហុសដោយចៃដន្យ
ត្បិតអីតួរឯកស្រីឈឺធ្ងន់ៗ កុំអាលទាន់ប្រកាន់ខឹង
ខ្ញុំសូមអឺ! បង្ហាញបញ្ជាក់ មេត្តាកុំភ្ញាក់ តួរយក្ខគឺនាងខ្ញុំ
ខ្ញុំសូមអឺ! បង្ហាញបញ្ជាក់ មេត្តាកុំភ្ញាក់ តួរយក្ខគឺនាងខ្ញុំ
កុំប្រកាន់កុំសើចកុំយំៗ ចាំមើលខ្ញុំរាំជូនទៅ
បើខ្ញុំអឺ! អឺង! អឺយ! រាំខុស
កុំប្រកាន់ទោស ត្បិតមាត់ពុំទាន់គេ
បើខ្ញុំអឺ! អឺង! អឺយ! រាំខុស
កុំប្រកាន់ទោស ត្បិតមាត់ពុំទាន់គេ
នាងខ្ញុំធ្លាប់តែវាយស្គរទេៗ ទើបតែរាំម្តងនេះហើយ
ឰយ៉ា! មើលនេះណាផ្ការីកថ្មី
ចំប៉ា ចំប៉ី ញាតិប្រុសស្រីចង់បានទេ?
កុំទាន់លើកដៃឡើង កុំខុសគេ
តើចង់បានទេ លើកដៃៗឡើង?
ឰយ៉ា! ច្រើនណាស់ ចង់បានផ្កា
ហ្ន៎! មើលលោកតា ស្រវាផ្កាលើកដៃពីរ
អូយ! លើកដែរ ភ្នែកមមី
មិនលើកដៃពីរ ស្រាប់តែស្រែកឆោឡោ
ឡាៗៗៗ ឡាៗៗៗៗៗ
ឡាៗៗៗ ឡាៗៗៗៗៗ
ឈប់សិន នែ! កុំទាន់ឆោឡោ
កុំងើបឈរ អង្គុយវិញទៅ
យី! ស្រាប់តែប្រែឆាប់មួម៉ៅ
អង្គុយសិនទៅៗ ខ្ញុំបេះផ្កាជូន
Written by: Various Artists