Songteksten

I.ហា អូ…អូយ កាទូចនាងអើយនាងទើបធំ ក្រមុំបងអើយអូនយំចង់បានប្តី (X2)
សួរថាយកប្តីនាងអើយមកធ្វើអី បើសិនជាស្រីមិនទាន់ចេះដាំបាយ
សួរថាយកប្តីមកធ្វើអី បើសិនជាស្រីដាំបាយមិនឆ្អិនផង អូយ…ឱ! ណាកាទូចបងអ្ហើយ (x3 )
II.កាទូចអូនអើយរូបអូននៅក្មេង កុំទាន់ប្រលែងលេងនឹងល្បែងស្នេហា ថាមិនត្រូវប៉ះចំមនុស្សសាវា
ស្រក់ទឹកនេត្រាទាំងវ័យនៅក្មេង អូយ…… ទាំងវ័យអូននៅក្មេង
III.អូយ…អូនស្តាប់បងណា យកប្តីមិនមែនយកសង្សារ ត្រូវពិចារណាមុននឹងសម្រេចចិត្ត(X2)
នាងទើបនឹងធំកុំទាន់ចង់បានប្តី កិច្ចការក្នុងផ្ទះចេះសព្វសិនស្រី អូនត្រូវមើលថែពុកឱ! និងម៉ែ អារឿងប្តីនឹងយកពេលណាក៏បានដែរ ហូ…អាអូ…កាទូចអូនអើយ……ហូ…
Written by: Leng Pheaktra, Vin Trapz, Yem Tasrong
instagramSharePathic_arrow_out