Songteksten

I. អូ ! រ ណ៎ៗ ត្រកួន ទៅពួនក្បែរគុម្ពស្រូវ ខ្ញុំដើរៗៗចុះទៅ ក្តិចវាអើយបានមួយដៃ ដាក់មងជាប់ត្រីថ្មីៗ
ខ្ញុំបេះអំពិលត្រួយខ្ចី ថែមម្អមបួនដប់សរសៃ ម្ទេសពីរបី អើយឆ្ងាញ់យ៉ាងណា អើយឆ្ងាញ់យ៉ាងណា
II. អូ ! រ ណ៎ៗ អ្នកស្រែ ហូបតែបន្លែធម្មជាតិ ត្រីស្រស់ឬក៏ត្រីងៀត ក៏ធម្មជាតិអើយឆ្ងាញ់អស្ចារ្យ
ខ្យល់បក់មកក៏ស្រស់ថ្លា ស្រុកស្រែមិនអន់ឯណា អ្នកស្រែធ្វើតែចំការ ប៉ុន្តែអាហារមិនសូវគីមី មិនសូវគីមី
III. អូ ! រ ណ៎ៗ ក្រោមផ្ទះ មានម្រះមានននោង ត្រឡាចក៏ក្តឹបរយោង កៀនរបងមានខ្ទឹមមានជី
ដើមបាសដើមម្រុមដើមផ្ទី មកផ្ទះខ្ញុំចាំខ្ញុំឱ្យហ្រ្វី តាសក់ស្រូវទើបបានផ្លែពីរ កណ្តុរលួចស៊ី ខានផ្ទាប់ត្រីអាំង ខានផ្ទាប់ត្រីអាំង
Written by: Yem Tasrong, វណ្ណា បុត្រ
instagramSharePathic_arrow_out