Topsongs van Ros Sereysothea
Credits
KOMPOSITION UND LIEDTEXT
Ros Sereysothea
Songwriter:in
Songteksten
ចិត្តអូនស្នេហ៍តែរូបបងមួយ
ជាត្រួយថ្លើមជីវិត
ឃ្លាតតែកាយតែឥតណាយចិត្ត
វរមិត្រអូនឥតបំភ្លេចបណ្ដាំ
ក្នុងជាតិនេះបើពិតជាគូ
អូនស៊ូតែរង់ចាំ
ទោះរាប់រយម៉ឺនសែនខែឆ្នាំ
រង់ចាំ រង់ចាំ ចាំតែរូបបង
មើលចាបទំនៅ
មានគូប្រឡែងឆ្លើយឆ្លង
ចំណែករូបបង
ព្រាត់ឆ្ងាយព្រាត់កាយពីស្រី
ឱ! ផ្ទៃមេឃចុះអ័ព្ទបែកផ្សែង
ចំបែងព្រោះនឹកចរណៃ
កុំថាអូនប្រែចិត្តពីថ្លៃ
ហឫទ័យអូនពិតជាស្មោះនឹងបង
មើលចាបទំនៅ
មានគូប្រឡែងឆ្លើយឆ្លង
ចំណែករូបបង
ព្រាត់ឆ្ងាយព្រាត់កាយពីស្រី
ឱ! ផ្ទៃមេឃចុះអ័ព្ទបែកផ្សែង
ចំបែងព្រោះនឹកចរណៃ
កុំថាអូនប្រែចិត្តពីថ្លៃ
ហឫទ័យអូនពិតជាស្មោះនឹងបង
Written by: Ros Sereysothea, ស សុីឡែត ស ហេង