Songteksten

ហូ! ហូ! ហូ! ហូ!
ហូ! ហូ! ហូ! ហូ!
វិលវល់វង្វេង គេងពុំលក់ឡើយ
ឱវាយាអើយ ខ្ញុំសុំផ្តែរផ្តាំ
មេត្តាជួយនាំ ពាំពាក្យរឿងខ្ញុំ
រ៉ាយរាប់ប្រាប់មុំ ថាខ្ញុំស្នេហា
បើបានឮហើយ សូមអូនឆ្លើយឆ្លង
ឆ្លើយប្រាប់វៀមផង បំណងជីវា
សូមស្រស់ស្រីស្ងួន នួននាងមេត្តា
បំភ្លឺស្នេហា ជីវាមាសបង
បើស្រីអូននៅស្ងៀម
ម្តេចរៀមហ៊ានហារសាកសង
ឬស្រស់ស្រីខ្ពើមរូបង
ឬនួនល្អងមានបំណង ឱ្យបងខ្លោចផ្សារ
ឱវាយោអើយ សូមអ្នកវិលវិញមក
សូមពាំនាំយកពាក្យពេចន៍ខ្លឹមសា
ពាក្យដែលពិរោះ ឈ្មោះថាស្នេហា
ឬស្រស់ជីវា មានសង្សារហើយ
បើស្រីអូននៅស្ងៀម
ម្តេចរៀមហ៊ានហារសាកសង
ឬស្រស់ស្រីខ្ពើមរូបង
ឬនួនល្អងមានបំណង ឱ្យបងខ្លោចផ្សារ
ឱវាយោអើយ សូមអ្នកវិលវិញមក
សូមពាំនាំយកពាក្យពេចន៍ខ្លឹមសា
ពាក្យដែលពិរោះ ឈ្មោះថាស្នេហា
ឬស្រស់ជីវា!
មានសង្សារហើយ ហូ! ហូ! ហូ! ហូ!
ហូ! ហូ! ហូ! ហូ!
Written by: Oum Dara
instagramSharePathic_arrow_out