Songteksten

ក្រឡេកមើលចុះ នុះព្រាននារី ដៃពីរកាន់ព្រួញស្នេហា
ពិសមន្ដវាចាខ្សែនេត្រា សញ្ញាខាបស្នេហ៍
កុំជឿឱ្យសោះ ប្រុសព្រានសំដី ហ៊ានប្រាយ ខាងភរស្បថស្បែ
ទោះបីស្រីជេរ ស៊ូឱ្យជេរ សូមតែស្គាល់ស្នេហ៍ រសជាតិស្ត្រី
ខ្លែងសទាញធ្នូ ព្រួញបាញ់ភ្លាម ព្រួញប្រាស់បាញ់ ឈាមព្រហ្មចារី
ធ្វើជាហឹរឆ្ងាញ់ពេកក្រៃ ចង្រៃថាព្រានចិត្តខ្មៅ
ផ្អែមជាងទឹកឃ្មុំ កុំមកបន្លំ ឱ្យខ្ញុំទួញសោកហ្មងសៅ
ដកព្រួញចេញទៅ ព្រានចិត្តខ្មៅ កុំនៅចងពៀរ ចាំបាញ់ស្រីទៀត

Written by: Svay Sam Eua, Voy Ho
instagramSharePathic_arrow_out