Songteksten

បឹងហ្គាវ៉ាន់សូឡូ
ឮសូរទឹកហូរទៅឆ្ងាយ
ដែនទេសភាពទាំងឡាយ
សោភ័ណ្ឌឆើតឆាយ សែនស្ដាយជាប់ចិត្តខ្ញុំ
បឹងហ្គាវ៉ាន់សូឡូ
ទឹកហូរថ្ងូរសូររងំ
ជួយលួងលោមអារម្មណ៍សែនសុខ
សុខុមពេលដែលខ្ញុំបានយល់
ឱបឹងហ្គាវ៉ាន់សូឡូ អឺយ
ខ្ញុំសុំលាហើយទាំងទុក្ខអំពល់
សែនស្ដាយជាប់ចិត្តត្បិតខានបានយល់
ទេសភាពនិមលសោភា
បឹងហ្គាវ៉ាន់សូឡូ
ទឹកហូរថ្ងូរដូចវាចា
ស្រែកអង្វរខ្ញុំថាមេត្តា
មេត្តាកុំឃ្លាតឃ្លាចោលខ្ញុំ
ឱបឹងហ្គាវ៉ាន់សូឡូអឺយ
ខ្ញុំសុំលាហើយទាំងទុក្ខអំពល់
សែនស្ដាយជាប់ចិត្តត្បិតខានបានយល់
ទេសភាពនិមលសោភា
បឹងហ្គាវ៉ាន់សូឡូ
ទឹកហូរថ្ងូរដូចវាចា
ស្រែកអង្វរខ្ញុំថាមេត្តា
មេត្តាកុំឃ្លាតឃ្លាចោលខ្ញុំ
ស្រែកអង្វរខ្ញុំថាមេត្តា
មេត្តាកុំឃ្លាតឃ្លាចោលខ្ញុំ
Written by: បទភ្លេង បរទេស, ពៅ សុីផូ
instagramSharePathic_arrow_out