Songteksten

មិនដែលជួបគ្នា បែកគ្នាថែមទៀត
ឃើញគ្នាទ្រូងចង្អៀត ហារស្តីមិនបាន
ពេលណាជួបគ្នា
មិនដឹងជាឆ្នាំណា មិនដឹងជាថ្ងៃណា
មិនដឹងជាពេលណា អា៎ហា៎
លាហើយប្រុសថ្លៃ
ពេលជួបខ្លីណាស់ ពេលព្រាត់យូរក្រៃ
ឱ្យទ្រូងអូនស្រី ក្រៀមក្រំជូរចត់
ពេលណាជួបគ្នា
លុះណាសមុទ្ររីង លុះត្រាថ្មរលាយ
មនុស្សប្រែរូបកាយ អា៎ហា៎
លាហើយប្រុសថ្លៃ
មិនដែលជួបគ្នា បែកគ្នាថែមទៀត
ឃើញគ្នាទ្រូងចង្អៀត ហារស្តីមិនបាន
ពេលណាជួបគ្នា
ស្នេហាមិនប្រែប្រួល គំនិតមិនប្រែប្រួល
ចិន្តាមិនប្រែប្រួល អា៎ហា៎
លាហើយប្រុសថ្លៃ
លាហើយប្រុសថ្លៃ
លាហើយប្រុសថ្លៃ
លាហើយប្រុសថ្លៃ
Written by: បទបរទេស និង ទេព សុខុម
instagramSharePathic_arrow_out