Paroles

សាងក្តីស្នេហ៏តែងតែជួបឧបសគ្គ មានតែមនុស្សពីរនាក់ទើបយល់ច្បាស់ រវាងបងហើយនិងអូន បេះដូងបង្ហាញភាពស្មោះស្ម័គ្រ ជាក់លាក់ មិនដែលរុញរា Ooh តែថ្ងៃនេះ ទង្វើប្រែក្រឡាស់ ចិត្តបែរខុសពីមាត់ ព្រោះតែខឹង កំហឹងក្លាយជាកំហុសលើសលោះព្រងើយស្ងាត់ឈឹង មិនដឹងចិត្តអូនគិតអ្វី អន់ចិត្តមែនទេ មិនបានដូចអ្វីអូនប៉ង កំហឹងដុតរោលរំលងក្តីស្នេហា ឈ្លោះគ្នាតិចតួច កុំទាន់ដាច់ចិត្តទៅណា គ្រប់យ៉ាងនឹងប្រសើរនៅថ្ងៃស្អែក ថយក្រោយម្នាក់មួយជំហាន បានទេ សម្រួលចិត្តខឹងមួយពេល បន្ធូរអាម្មណ៏ដែលតានតឹង ដកដង្ហើមបំភ្លេចរាល់កំហឹង នៅខំប្រឹងវែកញែកក៏គ្មានបានការ ថយក្រោយម្នាក់មួយជំហាន សិនល្អទេ មិនមែនមានន័យថាស្នេហ៏បញ្ចប់រលត់ត្រឹមយប់ហ្នឹង បងដឹងថាព្រលឹងស្ងួននៅខឹង រឿងរ៉ាវប៉ុណ្ណាក៏មិនអាចថ្លឹងក្តីស្នេហ៏បងចំពោះអូន ហាហាហាហាហា... មេឃកំពុងតែភ្លៀងហើយ តើថ្មើរនេះរូបស្រស់ត្រាណត្រើយកំពុងធ្វើអ្វី? រងាទេពិសី ឈប់ខឹងបងទៅណាថ្លៃ កុំគិត បញ្ចប់រឿងចុះ បំភ្លេចរាល់អ្វីៗ ថយមួយជំហាន គិតរឿងល្អៗ ផ្តើមសារជាថ្មី Ooh babe. នៅចាំគ្រាដែលយើងសាសង នឹកឃើញរូបភាព អូនថើបបង នឹកក្លិននិងសម្លេងសើចនួនល្អង អូនឈរអោបបងនៅពីក្រោយខ្នង អឺងអឺងអឺងអើយ ស្រឡាញ់គ្នាប៉ុណ្ណឹងហើយ កុំដាច់ចិត្តចោលគ្នា អន់ចិត្តមែនទេ មិនបានដូចអ្វីអូនប៉ង កំហឹងដុតរោលរំលងក្តីស្នេហា ឈ្លោះគ្នាតិចតួច កុំទាន់ដាច់ចិត្តទៅណា គ្រប់យ៉ាងនឹងប្រសើរនៅថ្ងៃស្អែក ថយក្រោយម្នាក់មួយជំហាន បានទេ សម្រួលចិត្តខឹងមួយពេល បន្ធូរអាម្មណ៏ដែលតានតឹង ដកដង្ហើមបំភ្លេចរាល់កំហឹង នៅខំប្រឹងវែកញែកក៏គ្មានបានការ ថយក្រោយម្នាក់មួយជំហាន សិនល្អទេ មិនមែនមានន័យថាស្នេហ៏បញ្ចប់រលត់ត្រឹមយប់ហ្នឹង បងដឹងថាព្រលឹងស្ងួននៅខឹង រឿងរ៉ាវប៉ុណ្ណាក៏មិនអាចថ្លឹងក្តីស្នេហ៏បងចំពោះអូន
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out