Paroles

កាលខ្ញុំនៅពីក្រមុំ ប្រុសប្រុសមូលមក ជួបជុំសុំស្នេហ៍ កាលខ្ញុំនៅពីក្រមុំ ប្រុសប្រុសមូលមក ជួបជុំសុំស្នេហ៍ ចិត្តខ្ញុំរីករាយម្ល៉េះទេ ចិត្តខ្ញុំរីករាយម្ល៉េះទេ ព្រោះប្រុសប្រុស រញ៉េរញ៉ាយ បណ្តាក់គ្នាចូលចែចង់ខ្ញុំ ព្រោះមានប្រុស ប្រុសរញ៉េរញ៉ាយ បណ្តាក់គ្នាចូលចែចង់ខ្ញុំ កាលនោះរូបខ្ញុំល្អផ្តាច់ លើសក្រមុំគេផងនានា កាលនោះរូបខ្ញុំល្អផ្តាច់ លើសក្រមុំគេផងនានា មិត្តភក្តិរៀនជាមួយគ្នា មិត្តភក្តិរៀនជាមួយគ្នា ក៏សរសើរថាខ្ញុំនេះល្អ សមជាបវរកញ្ញាឯក គេក៏សរសើរថាខ្ញុំនេះល្អ សមជាបវរកញ្ញាឯក កំលោះស្តីខ្ញុំច្រើនណាស់ តែចាស់ចាស់គាត់មិនពេញចិត្ត កំលោះស្តីខ្ញុំច្រើនណាស់ តែចាស់ចាស់គាត់មិនពេញចិត្ត គាត់រើសមើលតែគំនិត គាត់រើសមើលតែគំនិត បុណ្យស័ក្តិធំ គាត់លើកឱ្យភ្លាម គ្មានលំអៀងសួរចិត្តខ្ញុំសោះ បុណ្យស័ក្តិធំពិត គាត់លើកឱ្យភ្លាម គ្មានលំអៀងសួរចិត្តខ្ញុំសោះ ឥឡូវម៉ែអឺយ!មើលចុះ មើលប្តីខ្ញុំ ដែលម៉ែរើសឱ្យ ឥឡូវម៉ែអឺយ!មើលចុះ មើលប្តីខ្ញុំ ដែលម៉ែរើសឱ្យ គាត់មានប្រពន្ធបីហើយ គាត់មានប្រពន្ធបីហើយ មិនគួរថ្លោះធ្លោយ លើកឱ្យប្តីគេ ម៉ែអឺយ!ម៉ែ ម៉ែរើសខុសហើយ មិនគួរថ្លោះធ្លោយ លើកឱ្យប្តីគេ ម៉ែអឺយ!ម៉ែ ម៉ែរើសខុសហើយ កំលោះស្តីខ្ញុំច្រើនណាស់ តែចាស់ចាស់គាត់មិនពេញចិត្ត កំលោះស្តីខ្ញុំច្រើនណាស់ តែចាស់ចាស់គាត់មិនពេញចិត្ត គាត់រើសមើលតែគំនិត គាត់រើសមើលតែគំនិត បុណ្យស័ក្តិធំ គាត់លើកឱ្យភ្លាម គ្មានលំអៀងសួរចិត្តខ្ញុំសោះ បុណ្យស័ក្តិធំពិត គាត់លើកឱ្យភ្លាម គ្មានលំអៀងសួរចិត្តខ្ញុំសោះ ឥឡូវម៉ែអឺយ!មើលចុះ មើលប្តីខ្ញុំ ដែលម៉ែរើសឱ្យ ឥឡូវម៉ែអឺយ!មើលចុះ មើលប្តីខ្ញុំ ដែលម៉ែរើសឱ្យ គាត់មានប្រពន្ធបីហើយ គាត់មានប្រពន្ធបីហើយ មិនគួរថ្លោះធ្លោយ លើកឱ្យប្តីគេ ម៉ែអឺយ!ម៉ែ ម៉ែរើសខុសហើយ មិនគួរថ្លោះធ្លោយ លើកឱ្យប្តីគេ ម៉ែអឺយ!ម៉ែ ម៉ែរើសខុសហើយ
Writer(s): Various Artists Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out