Titres les plus populaires de Sin Sisamouth
Crédits
KOMPOSITION UND LIEDTEXT
Sin Sisamouth
Songwriter:in
Mer Bun
Songwriter:in
Voy Ho
Songwriter:in
Sive Sun
Songwriter:in
Svay Sam Eua
Songwriter:in
Kim Sam Ell
Songwriter:in
Has Salan
Songwriter:in
Long Bovith
Songwriter:in
Paroles
តើដឹងឬទេ
អ្នកណាមើលស្រី?
លួចមើលរាល់ថ្ងៃ
ស្រីហែលទឹក
គឺបងនេះហើយ
ទាំងល្ងាចទាំងព្រឹក
មើលទាល់តែ
គេងស្រមៃនឹក
ខូចចិត្តអស់ទៅហើយ
សាច់សល្អខ្ចី
សក់វែងប្រះស្មា
ហត្ថាហែលផង
ក្បង់ទឹកលេងផង
ចង្កេះក៏តូច
ថ្ពាល់ខួចទាំងសង
អូនបង្ហាញឱ្យ
ឃើញសាច់ខ្នង
បងរឹតតែខ្វាយខ្វល់
ចង់ហែលទឹកលេង
បន្លែងនឹងស្រី
តែគ្មាននិស្ស័យ
ដូចចិត្តប៉ងទេ
ទឹកអូនទឹកផ្ទះ
ខុសទឹកទន្លេ
បានត្រឹមតែ
លួចមើលអូនហែលលេង
មើលយូរយូរទៅ
មិនចង់ឱ្យឃ្លាត
ចង់តែចាប់ជាតិកើតជាទឹក
ឱ្យអូនហែលលេង
ទាំងល្ងាចទាំងព្រឹក
តែធ្វើម្ដេចបានកើតជាទឹក?
អស់សង្ឃឹមហើយខ្ញុំ
ចង់ហែលទឹកលេង
បន្លែងនឹងស្រី
តែគ្មាននិស្ស័យ
ដូចចិត្តប៉ងទេ
ទឹកអូនទឹកផ្ទះ
ខុសទឹកទន្លេ
បានត្រឹមតែ
លួចមើលអូនហែលលេង
មើលយូរយូរទៅ
មិនចង់ឱ្យឃ្លាត
ចង់តែចាប់ជាតិកើតជាទឹក
ឱ្យអូនហែលលេង
ទាំងល្ងាចទាំងព្រឹក
តែធ្វើម្ដេចបានកើតជាទឹក?
អស់សង្ឃឹមហើយខ្ញុំ
Writer(s): Long Bovith
Lyrics powered by www.musixmatch.com