Paroles

ស្នេហ៍បង គឺស្នេហ៍បរិសុទ្ធ ផុតក្នុងលោកីយ៍ លោកនេះ អាក្រក់ពេកក្រៃ អភ័ព្វអ្វី ស្នេហ៍មានវណ្ណៈ ឧបសគ្គ ផ្ដន្ទាស្នេហា បងស្នេហ៍ ស្នេហ៍តែអូនមួយ ជាត្រួយចិន្តា ទោះឆ្ងាយ ផុតផែនពសុធា ក្លែបក្លិន ថ្ពាល់ស្រីពុំងា ក្រអូប ទុកជានិមិត្ត ជាតិនេះ បងសូម ផ្ញើខ្លួន ផ្ញើទាំងជីវិត មច្ចុរាជ អ្នកគ្មាន តេជឫទ្ធិ ឈ្នះខ្ញុំឡើយ ក្លិនអឺយ! ក្លិនចរណៃ បងសូមកៀកកើយ ជឿចុះ ណាស្រស់ត្រាណត្រើយ ចិត្តបងស្មោះ មិនដោះដៃឡើយ ព្រះអឺយ! ជួយធ្វើសាក្សី ជាតិនេះ បងសូម ផ្ញើខ្លួន ផ្ញើទាំងជីវិត មច្ចុរាជអ្នកគ្មាន តេជឫទ្ធិ ឈ្នះខ្ញុំឡើយ ក្លិនអឺយ! ក្លិនចរណៃ បងសូមកៀកកើយ ជឿចុះណាស្រស់ត្រាណត្រើយ ចិត្តបងស្មោះ មិនដោះដៃឡើយ ព្រះអឺយ! ជួយធ្វើសាក្សី
Writer(s): Sisamouth Sinn Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out