Paroles

នឹកស្មានមិនត្រូវ ចិត្តពៅដូចភ្លៀង នេះជាចម្រៀង សំនៀងខ្លោចផ្សា អូនធ្លាប់ញញឹម សង្ឃឹមសច្ចា នឹងបាចផ្កាស្លា រៀបការតោងស្បៃ ឱ! កម្មដែលកើត ពេលស្រុកសង្គ្រាម ស្ម័គ្រចូលរួមឈាម ជីវ៉ាឆ្មើងឆ្មៃ លាមកថាផ្កា បន្លាថាស្បៃ នឹកឡើងអាល័យ ដៃធ្លាប់ប៉ះគ្នា ចាស់ទុំបានស្នើ ជណ្ដើរធ្លាប់ឡើង ស្នេហ៍ត្រូវរលើង ព្រោះកម្មវេរា សរកុលាបព្រាត់ ក្បត់ចិត្តយោធា យប់ក្ដៅរងា កំព្រាក្នុងចិត្តអឺយ! បងយំអូនសើច បញ្ចើចបន្ថោក អ្នកតាតាំងគោក លោកដឹងរឿងពិត រដ្ឋផ្លាស់តម្រា សង្សារផ្លាស់ចិត្ត ផ្លាស់គ្មានអាណិត ជីវិតយុទ្ធជនអឺយ! បងយំអូនសើច បញ្ចើចបន្ថោក អ្នកតាតាំងគោក លោកដឹងរឿងពិត រដ្ឋផ្លាស់តម្រា សង្សារផ្លាស់ចិត្ត ផ្លាស់គ្មានអាណិត ជីវិតយុទ្ធជនអឺយ! លាហើយ... លាហើយ... សរកុលាបស្រី...
Writer(s): Long Bovith Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out