Paroles

រាត្រីនេះ គ្មាន ដួងខែ ចង្អៀតចិត្ត ម្លេះទេ ឱ! ស្នេហា អូនអើយ គេងកើយទុក្ខ ឥតស្បើយ អឺងអើយ អើយ ឡើយណា អើយ ទ្រូងចុក ពើតផ្សា មាតា និងបិតា បង្ខំអូន រៀបការ គូថ្មី ចោលថ្លៃ ឱ្យនៅ កំព្រា បងទៅច្បាំង តើដឹងទេ? ថា អូនបានទៅគេ ចោលស្នេហ៍ ឱ្យរងា អើយ អូនផ្តាំ តាមវាតា អឺងអើយ អើយថា អូនអើយ នៅនឹក សង្សារ រៀបការ ទាំងយំ យែក ទ្រូង ស្ទើរបែក ទឹកភ្នែក រាល់ថ្ងៃ ស្រមៃ ឃើញតែ បង ជាតិនេះ ហួសអស់ហើយ ឆ្នើម ជីវិតអូនអើយ ជាតិក្រោយ សច្ចាផ្សង សូមជួប អើយដូច បំណង អឺងអើយ អើយ បងពិតអើយ រួមស្នេហ៍ រួមស្និទ្ធ វរមិត្រ លុះអវសាន កុំបីខាន ដូចជាតិនេះ ប្រទះ ក្តីសុខអើយ ជាតិនេះ ហួសអស់ហើយ ឆ្នើម ជីវិតអូនអើយ ជាតិក្រោយ សច្ចាផ្សង សូមជួប អើយដូច បំណង អឺងអើយ អើយ បងពិតអើយ រួមស្នេហ៍ រួមស្និទ្ធ វរមិត្រ លុះអវសាន កុំបីខាន ដូចជាតិនេះ ប្រទះ ក្តីសុខអើយ
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out