Paroles

បងទៅកាប់ចេក រែកមកបន្ទុំ ដើម្បីវេចនំ ទៅភ្ជុំនឹងគេ បងទៅកាប់ចេក រែកមកបន្ទុំ ដើម្បីវេចនំ ទៅភ្ជុំនឹងគេ នំចេកនំគម រៀបរយហូរហែរ ស្កាត់ជួបមាសស្នេហ៍ នៅឯវត្តថ្មី វត្តថ្មី វត្តថ្មី អូនដើរកាត់ស្លឹក ទទឹកខ្លួនជោគ ទូលស្លឹកយកមក ខ្ចប់ម្ហូបចំណី អូនដើរកាត់ស្លឹក ទទឹកខ្លួនជោគ ទូលស្លឹកយកមក ខ្ចប់ម្ហូបចំណី យកទៅលេងភ្ជុំ ប្រាថ្នាជួបថ្លៃ រសៀលម៉ោងបី ប្រណាំងទូកបង ប្រណាំង ទូកបង ទូកបងទូកវែង កន្សែងចងក្បាល ឈរចំកណ្ដាល ស្រែកច្រៀងផ្ដោះផ្ដង ទូកបងទូកវែង កន្សែងចងក្បាល ឈរចំកណ្ដាល ស្រែកច្រៀងផ្ដោះផ្ដង ប្រណាំងទូកអូន យកឱ្យឈ្នះម្ដង អុំផងចែវផង ខ្លាចចាញ់ទូកស្រី ខ្លាចចាញ់ អើយទូកស្រី ទូកអូនទូកខ្លី កន្សៃចងផ្កា ប្រណាំងកាលណា តែងបានជោគជ័យ ទូកអូនទូកខ្លី កន្សៃចងផ្កា ប្រណាំងកាលណា តែងបានជោគជ័យ បើបងប្រណាំង ហ៊ានភ្នាល់ ដាក់អី? បើចាញ់ទូកស្រី ធ្វើប្ដីអូនទៅ ធ្វើប្ដី អីអូនទៅ ទូកបងទូកវែង កន្សែងចងក្បាល ឈរចំកណ្ដាល ស្រែកច្រៀងផ្ដោះផ្ដង ទូកបងទូកវែង កន្សែងចងក្បាល ឈរចំកណ្ដាល ស្រែកច្រៀងផ្ដោះផ្ដង ប្រណាំងទូកអូន យកឱ្យឈ្នះម្ដង អុំផងចែវផង ខ្លាចចាញ់ទូកស្រី ខ្លាចចាញ់ អើយទូកស្រី ទូកអូនទូកខ្លី កន្សៃចងផ្កា ប្រណាំងកាលណា តែងបានជោគជ័យ ទូកអូនទូកខ្លី កន្សៃចងផ្កា ប្រណាំងកាលណា តែងបានជោគជ័យ បើបងប្រណាំង ហ៊ានភ្នាល់ដាក់អី? បើចាញ់ទូកស្រី ធ្វើប្ដីអូនទៅ ធ្វើប្ដី អូនទៅ ធ្វើប្ដី អីអូនទៅ ធ្វើប្ដី អីអូនទៅ
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out