Paroles

រដូវប្ដូរផ្លាស់ ដើមចំប៉ីស ពឹងឆោមបវរ លម្អខុស ព្រោះកម្មវេរា ចំប៉ីដាច់ឫស ព្រោះព្យុះព្យោមា មកតាមផ្ដន្ទា ឱ្យរស់វេទនា ដូចមនុស្សពិការ ខ្យល់កម្មវិជ្ជវាទ អ្នកមិនប្រណី ដាក់ទោសចំប៉ី ឱ្យរស់រីងរៃដូចបដាចា សម្លាប់ប្ដីខ្ញុំ ព្រមទាំងបុត្រា តើឱ្យចិន្តា ខ្ញុំមានជំនឿជឿទៅលើអ្វី? ធម្មជាតិម្ដេចចាំបង្កើតរូបខ្ញុំ ឱ្យមករស់ទ្រាំ ហែលក្នុងខ្ទុះជ្រាំ នរកអវីចី? ញាតិមិត្ត ឆ្ងាយជិតស្អប់ខ្ពើមចំប៉ី ត្មះដៀលស្រី ប្ដូរផ្លាស់ប្ដីថ្មី ចិត្តចើកសាវ៉ា ពឹងប្ដី ប្ដីនោះ ប្រុសចិត្តតិរច្ឆាន លោភលន់បំពាន តាំងខ្លួនជាព្រានសម្លាប់ស្នេហា បោកប្រាស់ផ្លាស់ស្នេហ៍ សាងតែកម្មពៀរ ចិត្តចើកពាលា បំប៉នតណ្ហា បំពេញបំណង ជីវិតអណ្តែត ដូចជាសំណាត់ ប៉េលប៉ាលរសាត់ កេរ្តិ៍ឈ្មោះក៏បាត់អសោចកន្លង វត្ថុស័ក្ដិសិទ្ធិ លោកជួយខ្ញុំផង ផ្ដាច់កម្មចំណង តើជួយចម្លង ផុតទុក្ខឬទេ?
Writer(s): Voy Ho Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out