Paroles

ឱប្រុសបងអើយ បងកុំព្រួយឡើយ ពីស្នេហាណា៎បងណា៎ សូមកុំនឹក រឿងទុក្ខា អូនសូមអង្វរបងថា អូនស្រឡាញ់ តែបងមួយ អូនស្ទួយលុះសូន្យសង្ខារណា៎ថ្លៃ មេឃខ្ពស់ដីធំ ភ្នំត្រៀបត្រា មេត្តាធ្វើជាសាក្សី ដល់ក្តីស្នេហាខ្ញុំផង អូនសូមខ្សឹបប្រាប់ ប្រុសបង ថាស្រឡាញ់ណាស់មិនអាចនឹងកាត់ ឱ្យដាច់ចំណងនេះឡើយ ព្រះពាយពពកស្ទឹងសមុទ្រ ជួយកត់ជួយចាំសម្តី លុះក្ស័យសូមរស់ក្បែរបង សូមបំភ្លេចឱ្យអស់ រឿងចាស់ផុតហួស ទាំងប៉ុន្មានណា៎បង តាំងចិត្តជាថ្មី ប្រណីស្រីផង អូនសូមខ្សឹបប្រាប់ ប្រុសបង ថាស្រឡាញ់ណាស់ មិនអាចនឹងកាត់ ឱ្យដាច់ចំណងនេះឡើយ ព្រះពាយពពកស្ទឹងសមុទ្រ ជួយកត់ជួយចាំសម្តី លុះក្ស័យសូមរស់ក្បែរបង
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out