Paroles

បានមកដល់ យល់ស្ពានស្នេហ៍ខ្ញុំ ព្រះចន្ទញញឺមបំព្រង ខ្ញុំមិនអាច ភ្លេចរឿងកន្លង ចិត្តខ្ញុំនៅចងចាំរាល់ថ្ងៃ រាល់រាត្រីខ្ញុំតែងកំសាន្ត លើស្ពានស្នេហានេះ ដើម្បីរំឭករឿងថ្ងៃមុន ស្នេហាដូចសុបិន មិនឆ្អែតមិនឆ្អន់ឡើយណា បានមកដល់យល់ស្ពានស្នេហា ខ្យល់បក់រំភើយគ្រប់គ្រា នាំឱ្យញាប់ញ័រចិន្ដា ស្រក់ទឹកនេត្រាជាចម្លើយ ឱរាត្រី អ្វីក៏យូរម្ល៉េះ ទ្រូងខ្ញុំស្ទើរប្រះ! ហើយ មិនអាចនរណាជឿដឹងឡើយ ថាតើខ្ញុំព្រួយ ខ្ញុំព្រួយព្រោះរឿងហេតុអ្វី បានជួបគ្នាលើស្ពានស្នេហា បានត្រឹមវាចាណាថ្លៃ បានត្រឹមតែ គេងគិតស្រមៃ ស្គាល់តែសម្ដីមិនបានជួប បំភ្លេចទៅចំភ្លេចរឿងមុន នាំតែទុក្ខធ្ងន់ផ្ទួនផ្ទួន លើស្ពានមានតែទឹកភ្នែកអូន ស្រក់ទាំងក្រៀមស្រពោន ស្រក់ជូនប្រុសស្នេហ៍ អស់សង្ឃឹម
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out