Paroles

ទឹកទន្លេ ហូរ ហូរឆ្ងាយទៅ ទុកខ្ញុំនៅ កំព្រា ព្រាត់គ្នីគ្នា ធ្លាប់សារសងសំដី ទឹកហូរទៅមិនប្រណី ពេល រាត្រីនេះមានដួងចន្ទ្រា រះស្រឡះមេឃា អូនទ្រាំរងារ នឹកពេលនិន្ទ្រា ខ្នល់ខ្នើយមួយពីរនាក់ នឹកពេលរួមរ័ក្ស យើងទាំងពីរនាក់ ក្រោមសន្សើម ធ្លាក់មក ឥឡូវរៀមបង ព្រាត់ឆ្ងាយពីរអូនហើយ អូនទុក្ខធំ ឥតស្បើយ ស្រឡាញ់គ្នាណាស់ គង់ព្រាត់ប្រាស់បាន ចិត្តមិននឹក គិតស្មាន ព្រោះកល្យាណ ឃ្លាតទៅទាំងទឹកភ្នែក អូនស្ទើរបែក ទ្រូងទៅហើយ បងថានឹងត្រឡប់មកវិញ អូនទន្ទេញចាំមិនភ្លេច ច្រើនឆ្នាំកន្លង ផ្ការីកហើយរោយ មិនឃើញបងត្រឡប់វិញ ច្រើនឆ្នាំកន្លង ផ្ការីកហើយរោយ មិនឃើញបងត្រឡប់វិញ សមុទ្រធំធេង មេឃស្រឡះ អាកាស នាំម្ចាស់ចិត្តខ្ញុំមកផង អូននៅស្រណោះចិត្ត ប្រុសដែលស្មោះ ដួងចន្ទ្រាស្រឡះច្បាស់ ធ្វើឱ្យ អូននឹកបងសម្ភស្សបង ឥតសង្ឃឹមទេខ្ញុំ ទេ! ទេ! អូនសង្ឃឹម សង្ឃឹម ថាបងនឹងត្រឡប់មកវិញ ច្រើនឆ្នាំកន្លង ផ្ការីកហើយរោយ មិនឃើញបងត្រឡប់វិញ ច្រើនឆ្នាំកន្លង ផ្ការីកហើយរោយ មិនឃើញបងត្រឡប់វិញ សមុទ្រធំធេង មេឃស្រឡះ អាកាស នាំម្ចាស់ចិត្តខ្ញុំមកផង
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out