Paroles

ខ្ញុំកោតតែចិត្ត ខ្លាំងណាស់ម្ចាស់ថ្លៃ ដាច់ចិត្តចុះចោលស្វាមី និងបុត្រី កំពូលជីវិត ដាច់អាល័យ គ្មានក្ដីអាណិត បោះបង់ឈាមពីអតិត ឱ! ក្ដីពិត ស្ដិតនៅឋានណា អូនអើយឮទេ សូរសំឡេងកូន ក្នុងពេលយប់យន់ ស្ងាត់សូន្យ កូនទាប៉ៅ ស្ទើរផុតសង្ខារ បើស្អប់ប្ដី ក៏គង់មេត្តា អាណិតគិតអនិច្ចា ទារីកាពុំទាន់ដឹងក្ដី មច្ចុរាជមកប្រហារ ផ្ដាច់យកសង្ខារ ដែលធ្លាប់ថ្នមបី ឱ្យឃ្លាតព្រាត់ឆ្ងាយ ពីដួងហឬទយ័ បុត្រីឱ្យរស់ សោយសោការ ប្ដីសូមបួងសួង ចំពោះធាតុកូន ជាតិក្រាយ កុំឱ្យជួបជួន នឹងម្ដាយកូន គ្មានធម៍មេត្តា សូមព្រលឹង បុត្រីបិតា សោយសុខ នាឋានសួគា៍ ឱ្យផុតពៀរ ពីលោកនេះអើយ ប្ដីសូមបួងសួង ចំពោះធាតុកូន ជាតិក្រាយ កុំឱ្យជួបជួន នឹងម្ដាយកូន គ្មានធម៍មេត្តា សូមព្រលឹង បុត្រីបិតា សោយសុខ នាឋានសួគា៍ ឱ្យផុតពៀរ ពីលោកនេះអើយ
Writer(s): Sinn Sisamouth Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out