Paroles

ស្តាប់សូរ រហាត់យប់ស្ងាត់ រវ៉ើយ ស្នេហ៍អើយ អូនអើយក្រោកឡើងរៀមសូមផ្តែផ្តាំ ទឹកភ្នែករៀមហូរ ហូរព្រោះតែកម្ម ច្រើនឆ្នាំដែលរៀមរង់ចាំ ចាំជួបនឹងស្រី សូរមន្តតន្ត្រីបំភ្លៃសណ្តំ រៀបចំដឹកនាំចិត្តម៉ុមអោយបានយល់ន័យ ថាស្នេហ៍សម្ងាត់ក្រោយមានទុក្ខភ័យ ស្តាយវ័យស្រីនៅក្រមុំគួរកុំគិតងាយ ព្រះនាងចេកនាងចម ដែលខ្ញុំធ្លាប់ បង្គំថ្វាត់ថ្វាយ មេត្តាពន្យល់ឆោមឆាយនិងម្តាយ អោយណាយពីភពអប្រិយ រហាត់ទឹកអើយមេត្តាខ្ញុំផង សូមបងជួយនាំកម្រងស្នេហ៍ចងនិស្ស័យ ជំរាបដល់ម្ចាស់ជីវិតថ្លើមថ្លៃ ថាខ្ញុំរង់ចាំ តរុណីលុះគ្រាក្ស័យអើយ
Writer(s): Sinn Sisamouth Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out