Paroles

អក្ខរា សារស័ព្ទ រៀបរាប់ផ្ញើរទៅស្រី ចងក្រងសំដី ចារថ្មីតាមរឿងហេតុ បើបានអានហើយ កុំបដិសេដ សូមកែវសង្កេត សិនណានិមល ស្តាប់អក្ខរា សារសំដីថ្លៃអង្វរ មិនមែន ភូតភរ វៀចវេរឧបាយកល ពាក្យពិត ឥតល្អៀង នាងកុំឆ្ងល់ មិនដូចផ្លូវថ្នល់បត់បែនបាន ចិត្តរៀមមិនដូចភូមរា ឬ សុវណ្ណមច្ឆា និងហនុមាន រួមរស់មួយគ្រា បោះបង់ចោលបាន បោកប្រាណ ឲ្យព្រួយ រលួយដួងចិត្ត អក្ខរា សារសូមរួមរ័ក្ស អ្នកថ្លើមថ្លៃ រួមរស់ពិសម័យ ថ្នមបី អស់មួយជីវិត ជឿចុះ មិនខុស ទេវរមិត្ត ពាក្យពិតចិត្តស្មោះ លុះក្ស័យអើយ ចិត្តរៀមមិនដូចភូមរា ឬ សុវណ្ណមច្ឆានិងហនុមាន រួមរស់មួយគ្រា បោះបង់ចោលបាន បោកប្រាណ ឲ្យព្រួយ រលួយដួងចិត្ត អក្ខរា សារសូមរួមរ័ក្ស អ្នកថ្លើមថ្លៃ រួមរស់ពិសម័យ ថ្នមបី អស់មួយជីវិត ជឿចុះ មិនខុស ទេវរមិត្ត ពាក្យពិតចិត្តស្មោះ លុះក្ស័យអើយ
Writer(s): Sisamouth Sinn Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out