Paroles

ផ្គរលាន់ដើមឆ្នាំផ្តែផ្តាំធម្មជាតិ យំថ្ងរថាឃ្លាតអស់បានវិលវិញ គ្រហឹមពីឆ្ងាយ ស្តាយនៅទន្ទេញ ទាំងទោម្នេញ ពោរពេញ ទុក្ខក្នុងឱរ៉ា ផ្គរថ្នមលួងលោម បំពេរអារម្មណ៍ ញាំញីចិត្តខ្ញុំ ឲ្យរឹតប្រេះឆា ដែលគេងចំបែងព្រោះរឿងស្នេហា ដែលឃ្លាតឃ្លា និរាសទៅទាំងអាល័យ អូនអើយអូនព្រលឹង រៀមទន្ទឹងក្រែងបានជួបថ្លៃ ជួបជាគូមេត្រី រួមបេតី លុះដល់ថ្ងៃ សោះសូន្យ ផ្គរថ្ងរគ្រហុឹម គ្រឹមៗពីឆ្ងាយ ទេសភាពទាំងឡាយ ក្រៀមក្រំស្រពោន ទឹកភ្នែកសោកស្តាយ ឃ្លាតកាយពីអូន ឱ! ស្រីស្ងួន ថ្ងៃណាជួបជួនជាថ្មី អូនអើយអូនព្រលឹង រៀមទន្ទឹងក្រែងបានជួបថ្លៃ ជួបជាគូមេត្រី រួមបេតី លុះដល់ថ្ងៃ សោះសូន្យ ផ្គរថ្ងរគ្រហុឹម គ្រឹមៗពីឆ្ងាយ ទេសភាពទាំងឡាយ ក្រៀមក្រំស្រពោន ទឹកភ្នែកសោកស្តាយ ឃ្លាតកាយពីអូន ឱ! ស្រីស្ងួន ថ្ងៃណាជួបជួនជាថ្មី ជាថ្មីៗ៕
Writer(s): Sinn Sisamouth Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out