Paroles

នេះរឿងខ្ញុំ នេះគឺរឿងខ្ញុំ រឿងដែលធំ គឺរឿងវាសនា ដែលចោទឡើង ពេញក្នុងឱរា ថាត្រូវតែឲ្យខ្ញុំដោះសា ដោះសាសាងជីវិត ថ្មី ខ្ញុំអង្វរ ខ្ញុំសូមអង្វរ សូមស្រីល្អ កបកល្យាណី កុំចងពៀរ នឹងខ្ញុំធ្វើអ្វី ដោះលែងខ្ញុំ ឲ្យមានសេរី សេរីពីមិគព័ន្ធន៍ ខ្លួនខ្ញុំ ដូចម្រឹគរស់ក្នុងព្រឹក្សា អង្វរ អង្វរ មិគព័ន្ធន៍ថា មេត្តា មេត្តា កុំធ្វើទារុណណា មិគព័ន្ធន៍អើយ វិជិតមារ ជាទីគោរព រាល់ថ្ងៃយប់ ទុក្ខខ្ញុំឥតស្បើយ ជួយស្រោចស្រង់ ខ្ញុំឲ្យដល់ត្រើយ សូមមេត្តា កុំបំភ្លេចឡើយ នេះហើយគឺជា រឿងខ្ញុំ ខ្លួនខ្ញុំ ដូចម្រឹគរស់ក្នុងព្រឹក្សា អង្វរ អង្វរ មិគព័ន្ធន៍ថា មេត្តា មេត្តា កុំធ្វើទារុណណា មិគព័ន្ធន៍អើយ វិជិតមារ ជាទីគោរព រាល់ថ្ងៃយប់ ទុក្ខខ្ញុំឥតស្បើយ ជួយស្រោចស្រង់ ខ្ញុំឲ្យដល់ត្រើយ សូមមេត្តា កុំបំភ្លេចឡើយ នេះហើយគឺជា រឿងខ្ញុំ នេះគឺ រឿងខ្ញុំ នេះគឺ រឿងខ្ញុំ!
Writer(s): Sisamouth Sinn Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out