Paroles

សួនស្នេហ៍រៀមថែតាំងពីយូរមក ស្រោចទឹកនឹកភ្នក ថាបានឃើញពន្លកផ្កា ឥឡូវរៀមបងបានយល់ដូចចិន្តា ចិត្តអើយប្រាថ្នា យកផ្កាមកកៀកកើយ កាលនៅក្រពុំរម្យទមរាក់ទាក់ អួលណែនសែនស្ម័គ្រ ជំពាក់ចិត្តឥតកន្តើយ បានឃើញផ្កាឱរ៉ារៀមបានធូរស្បើយ តែអនិច្ចារកម្មអើយ ឲ្យខ្ញុំអស់សង្ឃឹម ព្យុះកម្មនាំឲ្យព្រាត់ស្រី ខ្វល់ហរទ័យ គ្មានអ្វីនឹងប្រៀបផ្ទឹម ឮតែសូរផ្គរ ខ្ទរខ្ទារគ្រហឹម ឲ្យអស់សង្ឃឹមខ្ញុំនឹងជីវ៉ា បើលេបវាស្លាក់បើខ្ជាក់វាស្លែង ឱរ៉ាចំបែងកណ្តោចកណ្តែងឯកា សមុទ្រកម្មខ្ញុំទ្រាំចាំទាំងខ្លោចផ្សា តើដល់ទៅថ្ងៃណា ទើបខ្ញុំផុតទុក្ខអើយ បើលេបវាស្លាក់បើខ្ជាក់វាស្លែង ឱរ៉ាចំបែងកណ្តោចកណ្តែងឯកា សមុទ្រកម្មខ្ញុំទ្រាំចាំទាំងខ្លោចផ្សា តើដល់ទៅថ្ងៃណា ទើបខ្ញុំផុតទុក្ខអើយ
Writer(s): Sisamouth Sinn Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out