Paroles

នេត្រាភ្លឺថ្លាដូច ពេជ្រចរណៃ ដោតជាប់ហឫទ័យ ឲ្យរៀមដោះស្រាយ បើចំណោទស្នេហ៍ មកពីព្រេងនាយ សុខចិត្តសុខកាយ ដោះស្រាយជូនស្រី វង់ភក្ត្រស្រទន់ គយគន់មកបង ចោទថានួនល្អង មានចិត្តប្រណី ឆ្លើយឆ្លងតែរឹងរឹត នឹកបេតី បេតីភក្ដីលើស្រីគ្មានហ្មង ចំណោទស្នេហា ឆ្លើយថាគ្រានេះម្ដង រៀមសូមទទួលនួនល្អងជាគូរួមក្ដីសុខា បើសិនជាគូៗពីអតីត សូមឲ្យជួបជិតពិតដូចប្រាថ្នា ឱ!ចំណោទស្នេហ៍កុំប្រែចិន្ដា កុំផ្លាស់វាចាណាព្រលឹងអើយ ៗ ៗ
Writer(s): Sisamouth Sinn Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out