Paroles

មិនបាច់រ៉ាយរ៉ាប់ ប្រាប់ទៀតទេ បើនឹងព្រាត់ហើយ សូមកុំធ្វើឲ្យ ខ្ញុំខូចចិត្ត ព្រោះដ្បិត តែពាក្យវាចា ចេះលួងលោម ឲ្យខ្ញុំខ្លោចផ្សា ដោយសារសម្ដី មិនបាច់រ៉ាយរ៉ាប់ ប្រាប់ទៀតទេ បើនឹងព្រាត់ហើយ សូមកុំធ្វើឲ្យខ្ញុំរីងរៃ បើស្រីនាង បានអស់ចិត្ត បំភ្លេចទៅ កុំនៅអាណិត អាណិតធ្វើអ្វី ក្ដីស្នេហ៍ខ្ញុំគ្មានខ្លឹមសារ ដូចសុរិយា អាប់រស្មី ដូចមេឃនៅ ខ្ពស់ឆ្ងាយពីផែនដី ដូចស្រីផ្លាស់ សម្ដីឥតមេត្តា មិនបាច់រ៉ាយរ៉ាប់ ប្រាប់ទៀតទេ បើនឹងព្រាត់ហើយ សូមកុំធ្វើឲ្យខ្ញុំទុក្ខា ស្នេហាដូចការយល់សប្តិ បំភ្លេចទៅកុំចង់ត្រឡប់ ត្រឡប់ធ្វើអ្វី ក្ដីស្នេហ៍ខ្ញុំគ្មានខ្លឹមសារ ដូចសុរិយា អាប់រស្មី ដូចមេឃនៅ ខ្ពស់ឆ្ងាយពីផែនដី ដូចស្រីផ្លាស់ សម្ដីឥតមេត្តា មិនបាច់រ៉ាយរ៉ាប់ ប្រាប់ទៀតទេ បើនឹងព្រាត់ហើយ សូមកុំធ្វើឲ្យខ្ញុំទុក្ខា ស្នេហាដូចការយល់សប្តិ បំភ្លេចទៅកុំចង់ត្រឡប់ ត្រឡប់ធ្វើអ្វី បើនឹងព្រាត់ហើយ ត្រឡប់ធ្វើអ្វី
Writer(s): Sisamouth Sinn Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out