Paroles

ចាប់តាំងពីយើងជួបគ្នា ជាគូសង្សារ មានមេត្រីក្ដីស្នេហាសែនសុខា ពុំដែលអាក់ ចិត្តស្មោះស្ម័គ្រ ពេកក្រៃ ឱ!កែវបងព្រេងនួនល្អង បានដូចបំណង រៀមប្រាថ្នានឹងថ្លើមថ្លៃ យើងសព្វថ្ងៃសែនសុខា ពុំដែលមាន ចិត្តហ្មងឡើយ នេះហើយគឺជា ភ័ព្វព្រេងសំណាង ដែលយើងសាងណាកែវអើយ ម្ល៉េះហើយណាពុំងាបង សូមបានស្បើយទុក្ខា កែវពុំងា យើងនៅជិតស្និទ្ធរួមគ្នា ឲ្យអង្វែងយូរ ជាគូគ្រងឥតស្មៅហ្មង ជាមួយបងជាសុខសាន្ត ឥតរំខាន ណាកែវអើយ នេះហើយគឺជា ភ័ព្វព្រេងសំណាង ដែលយើងសាងណាកែវអើយ ម្ល៉េះហើយណាពុំងាបង សូមបានស្បើយទុក្ខា កែវពុំងា យើងនៅជិតស្និទ្ធរួមគ្នា ឲ្យអង្វែងយូរ ជាគូគ្រងឥតស្មៅហ្មង ជាមួយបងជាសុខសាន្ត ឥតរំខាន ណាកែវអើយ
Writer(s): Sinn Sisamouth Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out