Paroles

រំភើយខ្យល់បក់រហើយ ខ្យល់បក់រហើយ នាំឲ្យរសាយក្ដីទុក្ខា មើលឆ្នេរជលសា ឱរារីករាយក្រៃ ហូរទៅទឹកពុំឈប់នៅ ទឹកពុំឈប់នៅ ទឹកហូរៗទៅដាច់អាល័យ ហូរកាត់ដងព្រៃ រាល់ថ្ងៃគ្មានត្រឡប់ មើលទឹករលកបក់បោកពុំមានពេលឈប់ អាកាសប្រែផ្លាស់ស្អុះស្អាប់ ខ្វល់ខ្វាយនឹកស្ដាយអាល័យម្ល៉េះណា ខ្លួនអើយខ្លោចផ្សាឯកាគ្មានគ្នា សែនឆ្ងាយដីដ៏អន្លាយ ព្រៃវែងអន្លាយ មើលមេឃខ្ពស់ឆ្ងាយពីពសុធា ដូចស្ងួនពុំងា ឆ្ងាយគ្នានឹងរូបបង៕
Writer(s): Sinn Sisamouth Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out