Titres les plus populaires de Sin Sisamouth
Crédits
AUSFÜHRENDE KÜNSTLER:INNEN
Sin Sisamouth
Künstler:in
KOMPOSITION UND LIEDTEXT
Kim Sam Ell
Songwriter:in
Paroles
អឺយ... ថ្ងៃនេះជាឱ!ថ្ងៃទុក្ខ អូនអ្ហើយអូន
ថ្ងៃខានឃើញ ឱមុខស្រី
ថ្ងៃនេះជាថ្ងៃ ស្រីរៀបការចោលបងអឺយ
បង! មុននឹងអូនជម្រាប រឿងនេះដល់បង
អូនសូមអភ័យទោស ពីបងសិន
អឺយ... នឹកតូចចិត្ត ឱខ្លាំងណាស់ អូនអ្ហើយអូន
ថែមទាំងខ្មាស ឱស្រីផង
មិនគួរនួនល្អង ធ្វើឱ្យបងខ្លោចផ្សាអឺយ
មែន! គួរតែអូនស្លាប់ទៅវិញទើបប្រសើរ
អឺយ... មុំខឹងបងរឿងអី? អូនអ្ហើយអូន
ម្ដេចស្រីមិន ឱវាចា
លបលួចរៀបការ នឹងសង្សារថ្មីអឺយ
អឺងអើយ សង្សារថ្មីអឺយ
អូនអត់មានខឹងនឹងប្រុសបងទេ
តែមកពីឪពុកម្តាយអូនបង្ខំពេក
អឺយ... រៀបការចុះមុំ អូនអ្ហើយអូន
អូនកុំ ឱគិតអី
ចំណែកប្រុសថ្លៃ ឥតខឹងនឹងស្រីឡើយអឺយ
អឺងអើយ នឹងស្រីឡើយអឺយ
ចិត្តអូននៅតែស្មោះចំពោះបងជានិច្ច
អឺយ... សារាយ ឱបាយខុន អូនអ្ហើយអូន
រង់ចាំ ឱអូនហើយ
សំពោងកាត់ត្រើយ ល្វើយៗ រន្ថើយហៅអឺយ
អឺងអឺយ រន្ថើយហៅអឺយ
ទេ! ទេ! វិលអស់ហើយខ្ញុំ
តើត្រូវចោលខាងណា យកខាងណា
អ្នកមានគុណ ឬសង្សារ?
អឺយ... សូមស្រីទៅផ្ទឹមចុះ អូនអ្ហើយអូន
កុំស្រណោះអ្វីពៅ រៀមបងបើកផ្លូវ
តម្រូវចិត្តអូនហើយ អឺអឺយ
បង! បង!
Writer(s): Kim Sam Ell
Lyrics powered by www.musixmatch.com