Paroles

សុរា មានជាតិតែពិបាកផឹក តែទប់ទឹកភ្នែក ក៏ពិបាកដែរ ព្រោះស្រឡាញ់អូន យប់ថ្ងៃ ហើយនឹក គ្មានល្ហែ ស្រមៃឃើញតែ ស្នេហ៍នៅបង្កើយ ដល់យប់ស្ងាត់ម្ដងៗ បងលើកម្នាក់ឯង ថែមលើកកែវទៀត ទ្រូងសែនចង្អៀត ឆ្លៀតប្រាប់អ្នកណា ថាខ្ញុំស្រឡាញ់អូន ស្រឡាញ់ក៏ច្រើន តែស្អប់ក៏ច្រើន ណាអូន ស្នេហាជាស្រា ផ្អែមហើយជូរចត់ សុរា គេថាផឹកបំភ្លេចទុក្ខ តែដល់ខ្ញុំផឹក ទុក្ខមិនភ្លេចឡើយ ថែមហើយ ថែមទៀត ទៀតហើយ នៅតែមិនស្បើយ លុះស្រវឹងហើយ បំភ្លេចមិនបាន ទឹកភ្នែកបងហូរ មិនចេះស្ងួតសោះ ស្មោះតែលើកល្យាណ ប្រាណអើយ អើយប្រាណ ប្រាណមួយឯកា ឱះឱ!ស្នេហាបង ស្នេហាកន្លង បងគេងយល់សប្ដិ ឃើញតែអូន ស្នេហាជាស្រា ផ្អែមហើយជូរចត់
Writer(s): Im Song Soeum Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out