Paroles

ប) រៀមបងបានជួបជួន មាសមេ ហេតុពី បុព្វេ ពីព្រេងនាយ តាមសូម ជួបគ្នា ឯរៀងអាយ ទើបបាន ជួបកាយ កែវជីវ៉ា សូមស្រស់ ស្រីស្ងួន នួនខ្លឹមចិត្ត ស្រីអូន អាណិត ចិត្តរៀមរ៉ា មេត្តា ស្រស់ស្រី ហើបវាចា ឱ្យទ្រូង រៀមរ៉ា បានធូរស្បើយ (ស) រូបអូន កាយកើត មកជាស្រី សូមអ្នក ប្រុសថ្លៃ កុំឆ្ងល់ឡើយ អូននៅ ស្ងៀមហ្នឹង គួរដឹងហើយ មិនបាច់ ឆ្លងឆ្លើយ លសម្ដី (ប) ពេលបងបានឮ ស្រីអូនឆ្លើយ រៀមចង់ កៀកកើយ រួមភិសម័យ (ស) តែបើ ប្រុសព្រើល បានដល់ដៃ គឺស្រស់ស្រីថ្លៃ លង់ខ្លោចផ្សា (ប) រៀមរូបបងមួយ មិនខ្មៅចិត្ត បងនេះ គឺពិត មិនសាវា (ស) ឱ្យជឿម្ដេចបាន ប្រុសសង្ហា ចិត្តកាច ឫស្យា ធ្វើបាបស្រី ធ្វើម្ដេច រូបអូន ជាអ្នកស្រែ ឯឪម៉ែអូន ក៏ក្រក្រី ក្រែង គ្រួសារបង មិនបេតី នាំឱ្យ រូបស្រី លង់វេទនា (ប) រឿងក្រី រឿងក្រ ឬ រឿងស្រែ នេះគឺ សុទ្ធតែ ឋានសួគ៌ា ឱ្យតែ ចិត្តយើង ស្រុះស្រួលគ្នា តស៊ូ ពុះពារ គង់យូរលង់ រីឯ អ្នកស្រែ ចេះយល់ ញាតិ ដីមាន ជីជាតិ ជាងដីក្រុង (ស) បងចេះ បងយល់ ការក្រៅក្នុង ធ្វើឱ្យ អូនគង់ លង់ចិន្តា
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out