Paroles

ស្អែកឡើង បងលា ឱពុំងា អូននៅឱ្យបានសុខា បងឃ្លាត ឃ្លាតតែកាយា ទុកចិន្តាថ្នាក់ថ្នមស្នេហា រាល់ពេលយប់ថ្ងៃ ស្អែកនេះ បងលាទៅ ឱស្រីពៅ ចិត្តបងនៅតែភក្តី កុំស្មាន ថាបងមានថ្មី ក្នុងលោកិយ មានតែរូបស្រីជាត្រួយសង្ខារ បងទៅ ដើម្បីរស្មីជីវិត ស្លាប់រស់ ក៏បងមិនគិតឡើយណា ស្វែងរក សេចក្តីសុខា ឱ្យមានខ្លឹមសារ ជីវិតស្នេហា ទៅអនាគត កុំយំ ណាចរណៃ ឱថ្លើមថ្លៃ គូសង្សារសែនកម្សត់ បងវិល វិញតាមកំណត់ ព្រេងមិនព្រាត់ មួយឆ្នាំប្រាកដជាបងវិលវិញ បងទៅ ដើម្បីរស្មីជីវិត ស្លាប់រស់ ក៏បងមិនគិតឡើយណា ស្វែងរក សេចក្តីសុខា ឱ្យមានខ្លឹមសារ ជីវិតស្នេហា ទៅអនាគត កុំយំ ណាចរណៃ ឱថ្លើមថ្លៃ គូសង្សារសែនកម្សត់ បងវិល វិញតាមកំណត់ ព្រេងមិនព្រាត់ មួយឆ្នាំប្រាកដជាបងវិលវិញ
Writer(s): ម៉ែរប៊ុន និង សាមុត Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out