Paroles

ផ្កាយអើយ អើយផ្កាយ រះឆ្ងាយម៉្លេះណា ឆ្ងាយពីហត្ថា ដែលធ្លាប់ថ្នមបី ចិត្តសែនអាល័យ ដល់ថ្លៃពុំមានពេលស្បើយ ស្តាយតែវាចា ស្នេហាឆ្លងឆ្លើយ ស្តាយកាយធ្លាប់កើយ ជាខ្នើយសួគ៌ា ថ្ងៃនេះពុំងារ ឃ្លាតឃ្លាពីទ្រូងភក្តី ដើមដូងដុះជ្រោងចាំសម្បថ វាលខ្សាច់បានកត់វាចាស្រី គង្គាមច្ឆាជាសាក្សី សេចក្តីស្នេហា ពេលនេះផ្កាយផ្លាស់ ក្រឡាស់ចិន្តា គេចកែសន្យា ដែលចារមេត្រី លើចិត្តភក្តី ជាន័យប្រល័យសង្ខារ ជាន័យប្រល័យសង្ខារ
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out